ចូលឆ្នាំចិនគេសប្បាយគ្រប់គ្នា! តែ នាយ សង់សេត ត្រូវបញ្ជូនប្អូនប្រុស ចូលវះកាត់ខ្ទុះក្នុងសួត យ៉ាងគួរឲ្យបារម្ភ!

//s5.kh1.co/4e/4ed9a93f39aa4bd3e347943b70c84f1cb60edd22.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាកំប្លែងប្រុស ដ៏មានប្រជាប្រិយភាពកំពុងតែជួបទុក្ខជាទម្ងន់ ក្រោយប្អូនប្រុស ត្រូវបញ្ជូនទៅបន្ទប់វះកាត់ ខ្ទុះក្នុងសួត ក្នុងថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានបងប្អូនគ្រួសារជាច្រើន កំពុងតែធ្វើការជួបជុំគ្នា ហូបអាហារ និងទទួលអាំងប៉ាវ យ៉ាងមានក្តីសុខ និងពោរពេញដោយស្នាមញញឹមខ្លាំង ស្របពេលដែលអ្នកខ្លះក៏បានចេញទៅដើរលេងតាមបណ្តាខេត្ត និងប្រទេសមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែចំណែកឯ តារាកំប្លែងប្រុស នាយ សង់សេត និងគ្រួសារវិញ បែរជាកំពុងជួបទុក្ខ និងក្តីបារម្ភយ៉ាងខ្លាំង ដែលប្អូនប្រុសជាទីស្រលាញ់ដែលមានជំងឺប្រចាំកាយយូរមកហើយនោះ ត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ភ្លាមៗ ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្ត ក៏ដូចជាបារម្ភយ៉ាងខ្លាំងតែម្តង។

តាមរយៈស្ថានភាព​ជំងឺ ដែលត្រូវចូលបន្ទប់វះកាត់នោះ គឺដោយសារតែខ្ទុះក្នុងសួត ត្រូវវះកាត់យកចេញ ខណៈពេលដែលពេលនេះប្អូនប្រុសលោកកំពុងតែធ្វើការព្យាបាល រីឯស្ថានភាព មិនទាន់បានធូរស្បើយ នៅសម្រាកនៅលើគ្រែពេទ្យនៅឡើយនោះទេ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួល និងអាណិតយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា ថ្ងៃដែលគេជួបជុំសប្បាយបងប្អូន បែរជាតារាប្រុសរូបនេះ និងក្រុមគ្រួសារមកជួបរឿងបែបនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

https://s5.kh1.co/__image/w=507,h=124,q=100/6b/6b7bc8518464a0f18b8531312acb335384914418.png
នាយសង់សេត
នាយសង់សេត
នាយសង់សេត
នាយសង់សេត
នាយសង់សេត
នាយសង់សេត
នាយសង់សេត
នាយសង់សេត
ប្អូនប្រុសនាយសង់សេត ដែលកំពុងឈឺ
ប្អូនប្រុសនាយសង់សេត ដែលកំពុងឈឺ
សុន ស្រីពេជ្រ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T