ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់រួចមកហើយថា ឌីជេ ណាណា (DJ Nana) បច្ចុប្បន្ននេះ គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប មិនថាក្នុងកម្មវិធីវិទ្យុ ទូរទស្សន៍ ក៏ដូចជានៅក្នុងបណ្តាញសង្គមនានានោះឡើយ។ ហើយនៅថ្ងៃទី ២៤ ខែមករា នេះ ដែលជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់មួយឆ្នាំរបស់នាង ឌីជេ ណាណា (DJ Nana) បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ទៅកាន់ស្វាមីជាទីស្រលាញ់ និងទៅកាន់ក្រុមគ្រួសាររបស់ខ្លួនទាំងមូល តាមរយៈវីដេអូខ្លីមួយដែលនាងបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន អំពីដំណឹងល្អគឺនាងមានផ្ទៃពោះហើយ។ 

ឌីជេ ណាណា និងស្វាមី

តាមរយៈវីដេអូនោះ ឌីជេ ណាណា (DJ Nana) បានថតបង្ហាញពីសកម្មភាពធ្វើឱ្យស្វាមី និងម្តាយ ក៏ដូចសមាជិកគ្រួសារទាំងមូលមានការភ្ញាក់ផ្អើលចំពោះលទ្ធផលតេស្តដែលបញ្ជាក់យ៉ាងច្បាស់ថា នាងកំពុងមានកូនហើយ។ 

ពិធីការិនីរូបស្រស់ និងសម្បូរវោហាស័ព្ទ​ ដែលមានឈ្មោះពិតថា នាង សុវ៉ាតនា ក៏បានឱ្យដឹងបន្ថែមទៀតថា នាងពិតជាមានកូនពិតប្រាកដមែន ហើយនាង និងក្រុមគ្រួសារពិតជាមានក្តីរំភើបយ៉ាងខ្លាំងចំពោះដំណឹងដ៏រីករាយមួយនេះ។ មិនតែប៉ុណ្ណោះគ្រាន់តែឮដំណឹងនេះភ្លាមទាំងនាង ស្វាមី និងសមាជិកក្នុងគ្រួសាររំភើបចិត្តឡើងហូរទឹកភ្នែកតែម្តង។

ឌីជេ ណាណា និងស្វាមី

តាមពិតនាង និងស្វាមីមានគម្រោង ក៏ដូចជាត្រៀមខ្លួនចំពោះរឿងដ៏សំខាន់នេះតាំងពីក្រោយរៀបការ៧ខែម្ល៉េះ ដោយនាងបានបញ្ជាក់ថា នាងយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការហាត់ប្រាណ ទទួលទានអាហារល្អៗ និងទឹកដោះគោជំនួយសុខភាពស្រ្តីក្រោមការណែនាំពីអ្នកជំនាញអាហារូបត្ថម្ភជាច្រើន ក៏ដូចជាទៅពិគ្រោះជាមួយពេទ្យជាប្រចាំដើម្បីឱ្យប្រាកដក្នុងចិត្តថា ការចាប់កំណើតរបស់កូនប្រកបដោយសុខភាពល្អបរិបូណ៌។

ឌីជេ ណាណា

ទន្ទឹមនឹងដំណឹងនេះ នាងក៏បានបង្ហើបឱ្យដឹងថា នាងនឹងក្លាយអ្នកតំណាងផលិតផលម្ស៉ៅទឹកដោះគោដ៏ល្អមួយនាពេលឆាប់ៗខាងមុខនេះ តែនាងសុំលាក់ឈ្មោះទុកមិនបង្ហើបពីម៉ាកផលិតផលនោះមួយរយៈពេលខ្លីសិន ដើម្បីឱ្យខាងក្រុមហ៊ុនធ្វើពិធីប្រកាសជាផ្លូវការនៅចុងខែកុម្ភៈខាងមុខនេះតែម្តង៕

ទស្សនាវីដេអូរបស់ ឌីជេ ណាណា ដូចខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ឌីជេណាណា