ចន ច័ន្ទលក្ខិណា ទម្លាយថា មានជំងឺចម្លែកមួយ រយៈពេល១០ឆ្នាំមកហើយ

//s5.kh1.co/9d/9de9da55dfcfdaf6c28fc8a42143b10a7624ad2c.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាណិតណាស់! ឃើញតែ ចន ច័ន្ទលក្ខិណា មានស្នាមញញឹមរាល់ថ្ងៃ មិននឹកស្មានថា កំពុងមានជម្ងឺចម្លែកមួយ រយៈពេល១០ឆ្នាំមកហើយ

ភ្នំពេញ៖ ទោះជា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្ដែងស្ រីដ៏មានប្រជាប្រិយភាពជើងចាស់ មិនសូវលេចមុខក្នុសកម្មភាពក្នុងការងារសិល្បៈច្រើនដូចមុនក្ដី តែរូបនាង នៅតែទទួលបានការគាំទ្រ តាមដានគ្រប់សកម្មភាពប្រចាំថ្ងៃដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ស្របពេល ថ្ងៃនេះជាពិធីបុណ្យប្រពៃណីចូលឆ្នាំចិ​ន ដែលអ្នករាល់គ្នា ជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ តែបែរជា ចន ច័ន្ទលក្ខិណា កំពុងជួបទុក្ខធំ ចូលពេទ្យព្យាបាលជំងឺ នៅប្រទេសថៃទៅវិញ។

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហើបថា ខ្លួនមានជម្ងឺចម្លែកមួយ ឈ្មោះថា ថៃរ៉យ ដែលបានកើតជាង១០ឆ្នាំមកហើយ ដោយនាងទើបតែហ៊ានដាច់ចិត្ត បូមចេញយកមកពិសោធន៍ទេ ដោយអមមក ជាមួយរូបភាពកំពុងធ្វើការពិនិត្យផងដែរ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទាំងអស់ សម្ដែងភាពភ័យជំនួសនាង និងបានជូនពរឲ្យ លក្ខិណា បានធូរស្រាលឆាប់ៗនេះ៕

លក្ខិណា
លក្ខិណា
លក្ខិណា និងម្ចាស់ស្នេហ៍
លក្ខិណា និងម្ចាស់ស្នេហ៍
លក្ខិណា ពិនិត្យមើលជម្ងឺ
លក្ខិណា ពិនិត្យមើលជម្ងឺ
លក្ខិណា ពិនិត្យមើលជម្ងឺ
លក្ខិណា ពិនិត្យមើលជម្ងឺ
ចនច័ន្ទ លក្ខិណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T