ភ្នំពេញ៖ ទោះជា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្ដែងស្ រីដ៏មានប្រជាប្រិយភាពជើងចាស់ មិនសូវលេចមុខក្នុសកម្មភាពក្នុងការងារសិល្បៈច្រើនដូចមុនក្ដី តែរូបនាង នៅតែទទួលបានការគាំទ្រ តាមដានគ្រប់សកម្មភាពប្រចាំថ្ងៃដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ស្របពេល ថ្ងៃនេះជាពិធីបុណ្យប្រពៃណីចូលឆ្នាំចិន ដែលអ្នករាល់គ្នា ជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ តែបែរជា ចន ច័ន្ទលក្ខិណា កំពុងជួបទុក្ខធំ ចូលពេទ្យព្យាបាលជំងឺ នៅប្រទេសថៃទៅវិញ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហើបថា ខ្លួនមានជម្ងឺចម្លែកមួយ ឈ្មោះថា ថៃរ៉យ ដែលបានកើតជាង១០ឆ្នាំមកហើយ ដោយនាងទើបតែហ៊ានដាច់ចិត្ត បូមចេញយកមកពិសោធន៍ទេ ដោយអមមក ជាមួយរូបភាពកំពុងធ្វើការពិនិត្យផងដែរ។
ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទាំងអស់ សម្ដែងភាពភ័យជំនួសនាង និងបានជូនពរឲ្យ លក្ខិណា បានធូរស្រាលឆាប់ៗនេះ៕