ព្យុះ​កំណាចមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់​ ខណៈមនុស្ស៤នាក់ផ្សេងទៀតបាត់ខ្លួន (មានវីដេអូ)

//s5.kh1.co/51/5194b7800e88b7fcb4f41abed6883dcd2dd6c688.jpg
សង្គម

 ២៤-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ព្យុះ​កំណាចនៅអេស្ប៉ាញ​​ឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៣នាក ខណៈមនុស្សបាត់ខ្លួន៤នាក់ផ្សេងទៀត រកមិនទាន់ឃើញ

អេស្ប៉ាញ៖ ព្យុះដ៏សាហាវមួយ​បានវាយលុកផ្នែកខ្លះនៃប្រទេសអេស្ប៉ាញ​​ ​ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់
បក់បោក ព្រមទាំងបាន​ឆក់យកជីវិតមនុស្សយ៉ាង​ហោចណាស់ ១៣នាក់​។ អាជ្ញាធររបស់ប្រទេស​នេះបាននិយាយថា ​មនុស្សចំនួន៤នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះដ៏សាហាវមួយបានវាយលុកនិងបង្កឱ្យមានទឹកជំនន់​ហូរកាត់ផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ

លោក Sanchez ដែលអាជ្ញារបស់ប្រទេសអេស៉្បាញបានប្រាប់អ្នកយកព័ត៌មានថា៖

ការប្រែប្រួលអាកាសធាតុបាន​បង្កឱ្យមានព្យុះបោកបក់យ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយអ្វីដែលសំខាន់នាពេល​នេះ គឺយើងទាំងអស់គ្នា​ត្រូវសាមគ្គី​គ្នានិងរួមសហការគ្នា​ ដើម្បីដោះស្រាយបញ្ហានោះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។

Sanchez
ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ

សូមបញ្ជាក់ផងដែរថា ព្យុះកំណាចនេះបានបោកបក់​មកលើតំបន់កោះ​បាលៀរីក និងកោះម៉ាចូកា កាលពីចុងសប្តាហ៍មុន​ក្នុងល្បឿនខ្យល់ប្រមាណ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង​ និងបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង​។ រលកដ៏ធំបានបង្ខំឱ្យប្រជាជន​ជាច្រើនត្រូវជម្លៀសចេញពីផ្ទះ​សម្បែង ខណៈ​ទឹកទន្លេបានបោក​បំបាក់ច្រាំងនិងបំផ្លាញទូក​អស់ជាច្រើន។

ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ

​ព្យុះកំណាចនេះបានបន្តបោកបក់ទៅលើតំបន់ផ្សេងទៀតដូចជា តំបន់កាតាឡូនៀ ​វ៉ាលិនសៀ ​រួមទាំងតំបន់ភាគខាងត្បូងនៃទីក្រុងមូសៀ និងអាន់ឌូស្យា។ ​​អាជ្ញាធររបស់ប្រទេសនេះបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ​ខណៈពេលដែលមនុស្ស​៤នាក់​​ កំពុងបាត់ខ្លួនគេនៅរកមិនទាន់ឃើញនៅឡើយ៕

ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ
ព្យុះនៅប្រទេសអេស្យ៉ាញ
វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T