ចង់លូតកម្ពស់ពេក ខំលោតអន្ទាក់ ១០០០ ដងក្នុងមួយថ្ងៃអស់រយៈពេលមួយឆ្នាំ... តែលទ្ធផលចុងក្រោយខុសពីការរំពឹងទុក

//s5.kh1.co/11/1151e3f50559f083d3aa4e0715988fccfc272727.jpg
សង្គម

 ២៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខំលោតអន្ទាក់ ១០០០ ដងក្នុងមួយថ្ងៃ ព្រោះចង់បានកម្ពស់ តែលទ្ធផលមិនសមបំណង

ចិន៖ ទោះបីជាមិនមានការសិក្សាណាមួយបញ្ជាក់ថា ការលោតអន្ទាក់អាចជួយអោយមនុស្សលូតកម្ពស់ក៏ដោយ ក៏មានអាណាព្យបាលនៅអាស៊ីភាគច្រើនតែងជុំរុញអោយកូនៗរបស់ពួកគេលោតអន្ទាក់ ដើម្បីឲ្យរាងកាយ និងកម្ពស់មានការលូតលាស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ មានប្ដីប្រពន្ធមួយគូនៅប្រទេសចិន បានលើកទឹកចិត្តឲ្យកូនប្រុសរបស់ពួកគាត់ម្នាក់ អាយុ ១២ ឆ្នាំ ឲ្យលោតអន្ទាក់ ១០០០ ដងក្នុងមួយថ្ងៃ ដោយរំពឹងថាវិធីនេះនឹងជួយបង្កើនកម្ពស់ដល់កូនប្រុសពួកគាត់។ ទន្ទឹមនឹងនេះ អាណាព្យាបាលរបស់ក្មេងប្រុសខាងលើ ក៏បានផ្ដល់រង្វាន់ជាការលើកទឹកចិត្តក្នុងទឹកប្រាក់ចំនួន ១.៤៤ ដុល្លារ សម្រាប់ការលោត ១០០០ ដងក្នុងមួយថ្ងៃដល់គេផងដែរ។ តែពេលខ្លះគេអាចលោតបានរហូតទៅដល់ ៣០០០ ដងក្នុងមួយថ្ងៃក៏មាន ដើម្បីបានប្រាក់បន្ថែម។

ក្មេងប្រុសដែលលោតកម្ពស់ ១០០០ដងក្នុងមួយថ្ងៃ
ក្មេងប្រុសដែលលោតកម្ពស់ ១០០០ដងក្នុងមួយថ្ងៃ

យោងតាមរបាយការណ៍មួយបានបង្ហាញថា គិតត្រឹមកម្ពស់ ១.៤៤ ម៉ែត្រ បើធៀបក្មេងប្រុសខាងលើ ទៅនឹងកុមារដ៏ទៃផ្សេងទៀតដែលមានអាយុស្មើគ្នា រកឃើញថាគេមានកម្ពស់ទាបជាងគេ។ នេះប្រហែលមកពី ការធ្វើលំហាត់ប្រាណតាមរយៈការលោតខ្សែពួរអស់រយៈពេលមួយឆ្នាំពេញរបស់គេ ។

គួរឲ្យដឹងផងដែរថា ក្មេងប្រុសរូបនេះ តែងតែលោតខ្សែពួរជារៀងរាល់ថ្ងៃ ហើយនៅក្នុងមួយឆ្នាំ​​​​​​​​គេអាចរកចំណូលពីការលោតបានចំនួន ៥៨០ ដុល្លារ។ តែទោះបីរូបគេខិតខំប្រឹងប្រែងលោតយ៉ាងណាក៏ដោយ ក៏កម្ពស់របស់គេនៅតែទាបជាងមិត្តរួមថ្នាក់ដដែល។

ផ្ទុយទៅវិញ គេបែរជាឡើងទម្ងន់ នៅពេលគេអាចរកលុយបានដោយខ្លួនឯងពីការលោត ហើយទៅទិញអាហារផ្សេងៗបរិភោគ តាមចិត្តចង់៕

តើចំពោះលោកអ្នកយល់យ៉ាងណាដែរ ?

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T