ការសិក្សាថ្មីបានសង្ស័យថា វីរុសដ៏គួរឲ្យខ្លាចដែលផ្ទុះឡើងនៅទីក្រុងវូហានប្រទេសចិន អាចនឹងមានប្រភពចេញពីសត្វពស់និងសត្វប្រចៀវ

//s5.kh1.co/4d/4de8fba46a6d89036df768e7707ebcf51414ca90.jpg
សង្គម

 ២៣-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

គេសង្ស័យថា សត្វពស់បានឆ្លងវីរុសប្រភេទថ្មី នៅពេលវាចាប់សត្វប្រចៀវជាអាហារ។

ចិន៖ បើតាមការសិក្សាថ្មីបានសង្ស័យថា វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) អាចនឹងមានប្រភពចេញពីសត្វពស់ ហើយវាជាសត្វមួយប្រភេទក្នុងចំណោមសត្វព្រៃឯទៀត ដែលត្រូវបានគេលក់ក្នុងផ្សារវូហាន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុសនេះមានផ្ទុកកូដប្រូតេអ៊ីនដែលឃើញមាននៅក្នុងសត្វពស់។ យោងតាមព័ត៌មានពី CNA បានបញ្ជាក់ថា ជារឿយៗ សត្វពស់តែងតែប្រមាញ់សត្វប្រចៀវព្រៃជាអាហារ ហើយនេះអាចជាមូលហេតុដែលនាំឲ្យសត្វពស់បានឆ្លងវីរុសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វពស់អាចឆ្លងវីរុស 2019-nCoV នៅពេលវាស៊ីសត្វប្រចៀវជាអាហារ
សត្វពស់អាចឆ្លងវីរុស 2019-nCoV នៅពេលវាស៊ីសត្វប្រចៀវជាអាហារ

បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា មេរោគឆ្លងកូរ៉ូណាប្រភេទថ្មីមួយនេះ មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់នៅក្នុងទីក្រុងវូហាន។ លោក Gao Fu អគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់ប្រទេសចិនបាននិយាយថា វីរុសថ្មីគឺមានលក្ខណៈ៧០ភាគរយ ប្រហាក់ប្រហែលនឹងវីរុសសារ ដែលមានប្រភពចេញពីសត្វប្រចៀវ។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា សត្វប្រចៀវក៏អាចជាប្រភពនៃមេរោគឆ្លងប្រភេទថ្មី ដែលអាចចម្លងពីសត្វទៅមនុស្ស។ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ព្រោះអ្នកវិទ្យាសាស្ត្រជាច្រើនមានទ្រឹស្តីខុសៗគ្នា អំពីរបៀបដែលមេរោគឆ្លងកើតឡើង។

ផ្សារក្នុងទីក្រុងវូហាន ដែលមានលក់សត្វព្រៃខុសច្បាប់
ផ្សារក្នុងទីក្រុងវូហាន ដែលមានលក់សត្វព្រៃខុសច្បាប់

បើតាមភពព័ត៌មានចេញពី Daily Star បានឲ្យដឹងថា ប្រចៀវអាចជាភ្នាក់ងារចម្លងវីរុសនេះ បន្ទាប់ពីមានលេចធ្លាយរូបថតនៅលើប្រព័ន្ធអនឡាញ បង្ហាញពីការបរិភោគស៊ុបប្រចៀវរបស់ប្រជាជនក្នុងទីក្រុងវូហាន។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថា តើវីរុសនេះអាចចម្លងដោយផ្ទាល់ពីសត្វប្រចៀវមកមនុស្សឬយ៉ាងណានោះទេ។

ស៊ុបប្រចៀវដែលប្រជាជនវូហានបានទទួលទាន
ស៊ុបប្រចៀវដែលប្រជាជនវូហានបានទទួលទាន

គិតមកទល់ពេលនេះ ប្រទេសចិនបានបញ្ជាក់ថា វីរុសនេះបានផ្ទុះឡើងជាង៥៧១ករណី និងមានអ្នកស្លាប់ចំនួន១៧នាក់។ គេសង្ឃឹមថា អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញនឹងរកវិធី ដើម្បីបញ្ឈប់វីរុសនេះ ពីការរាលដាលបន្ថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T