ប្តីណាមិនខ្លោចចិត្ត! គម្រប់ខួប១០ឆ្នាំ បែរជាព្រាត់ប្រពន្ធ បានត្រឹមតែមើលរូបថត ក្រោយចោរប្លន់ សម្លាប់យ៉ាងព្រៃផ្សៃ

//s5.kh1.co/f1/f1d31d59ccb4acee35615b44076c81c097600491.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាក្តុកក្តួលខ្លាំង ក្រោយស្វាមីជនរងគ្រោះ បានត្រឹមឈរថតមុខរូបថតប្រពន្ធ ក្នុងគម្រប់ខួប១០ឆ្នាំ ខណៈរូបរាងត្រូវឃ្លាតឆ្ងាយក្រោយចោរបាញ់សម្លាប់

ថៃ៖ នៅពេលនេះសំណុំរឿងចោរចូលប្លន់ បាញ់សម្លាប់ក្មេងតូច និងមនុស្ស២នាក់ទៀត នៅក្នុងផ្សារទំនើបប្រទេសថៃ កំពុងតែជាប្រធានបទដ៏ក្តៅគគុកខ្លាំង ស្របពេលដែលពេលនេះចាប់បានចោរដ៏ឃោរឃៅនោះហើយ ដែលជានាយកសាលារៀនមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ គេក៏បានចាប់អារម្មណ៍ខ្លាំង ទៅលើជនរងគ្រោះដែលបានស្លាប់ដោយសារតែចោរចិត្តធំ បានបាញ់ស្លាប់ៗភ្លាម ដែលជាបុគ្គលិកដែលកំពុងអង្គុយធ្វើការនៅក្នុងហាងលក់មាស ដែលកាលពីពេលថ្មីៗនេះ ស្វាមីជាទីស្រលាញ់របស់នាងបានធ្វើការបង្ហោះសារដ៏ក្តុកក្តួល ខណៈភរិយាបានឃ្លាតចោលខ្លួន និងកូនយ៉ាងគ្មានស្រណោះ។

តាមរយៈសារមួយនេះរបស់លោក បានធ្វើឲ្យមហាជនក្តុកក្តួលខ្លួន ស្របពេលដែលថ្ងៃនេះជាគម្រប់ខួបអាពាហ៍ពិពាហ៍របស់អ្នកទាំង២ រយៈពេល១០ឆ្នាំដែលមានចំណងដៃរួមគ្នាកូនមួយរូបដ៏គួរឲ្យស្រលាញ់ ដែលទុកនៅកំព្រាគួរឲ្យសង្វេគ។ មិនត្រឹមតែប៉ុណ្ណោះ បុរសជាប្តីបានរៀបរាប់ទាំងសោកស្តាយជាមួយនឹងអនុស្សាវរយ៍ ពាក្យសន្យាដែលធ្លាប់និយាយ ថាស្រលាញ់គ្នា និងមើលថែគ្នារហូត តែពេលនេះបែរជាប្រែអស់។

ទន្ទឹមនឹងអត្ថន័យសាររបស់លោក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាក្តុកក្តួលខ្លាំង ព្រោះមិននឹកស្មានថាដោយសារតែចោររូបនេះម្នាក់ បានធ្វើឲ្យគ្រួសារមួយដែលពោរពេញដោយក្តីសុខ បែរជាព្រាត់ប្រាស់គ្នាយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
ចោរដែលចូលប្លន់ នៅផ្សារទំនើបថៃ
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់
នារីរងគ្រោះដែល ចោរបាញ់សម្លាប់ និងគ្រួសារ
នារីរងគ្រោះដែល ចោរបាញ់សម្លាប់ និងគ្រួសារ
នារីរងគ្រោះដែល ចោរបាញ់សម្លាប់ ស្វាមី
នារីរងគ្រោះដែល ចោរបាញ់សម្លាប់ ស្វាមី
ស្វាមីបង្ហោះរូបជាមួយរូបថតប្រពន្ធ ក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំ
ស្វាមីបង្ហោះរូបជាមួយរូបថតប្រពន្ធ ក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T