ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងសម្ពោធការិយាល័យ ខុនដូ គម្រោងទី២ មានឈ្មោះថា Urban Village Phase II

//s5.kh1.co/46/465a3f3b9131f4449135cfa495e5b2500d2a92a8.jpg
សង្គម

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅប្រកបដោយភាពស៊ីវិល័យ និងសម្រេចក្ដីស្រម៉ៃរស់នៅក្នុងគេហដ្ឋានក្នុងក្ដីសុបិន ដែលជាលទ្ធផលក្រុមហ៊ុន Urban Hub (Cambodia) បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងដាក់សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២ ដែលជាគម្រោងអគារបែបលំនៅដ្ឋាន ការិយាល័យ  និងកន្លែងកម្សាន្ដបែបប្រណិត ក្នុងតម្លៃសមរម្យ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Urban Hub (Cambodia) គឺជាក្រុមហ៊ុនសហព័ន្ធអាជីវកម្មរវាង Urban Living Solution ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យសហគមន៍មូលដ្ឋាន និង ក្រុមហ៊ុន Goldfame ដែលមានការិយាល័យកណ្ដាលនៅទីក្រុង ហុងកុង ប្រតិបត្ដិការជាមួយនឹងប្រទេសចិន អេស្ប៉ាញ និងកម្ពុជា។

សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២

ក្រោមកិច្ចសហប្រតិបត្ដិការយ៉ាងល្អមួយនេះបានធ្វើឱ្យក្រុមហ៊ុន Urban Hub (Cambodia) ទទួលបាននូវការគាំទ្រ និងជោគជ័យយ៉ាងខ្លាំងគឺលក់អស់១០០%លើគម្រោងទី ១ (Urban Village Phase I) និងទទួលបានការវាយតម្លៃចំណាត់ថ្នាក់ (A++) ពីសមាគមអធិការកិច្ចអគារហុងកុង (Hong Kong Building Inspection Association) ដែលជាគម្រោងតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលទទួលបានចំណាត់នេះ។

ហើយនេះជាជំហាននិងសមិទ្ធិផលថ្មី របស់ Urban Hub (Cambodia) គឺ (Urban Village Phase II)គម្រោងទី ២ ដែលបានបើកការដ្ឋានសាងសង់លើផ្ទៃដី ១.២ ហិចតា នៃផ្ទៃដីសរុប ៧.៦ ហិចតា។ ក្នុងគម្រោងនេះផងដែរ គឺមានអគារចំនួន ៤ ខ្នង (E, F, G, H)  កម្ពស់ ៥១ ជាន់។ ជាន់ទី ១-៣ សម្រាប់ចំណតយានយន្ដ ជាន់ទី ៤ សួនច្បារ និងចាប់ពីជាន់ទី ៥-៥១ គឺជាខុនដូ (មានប្រភេទបន្ទប់គេងចាប់ពី ១-៣) និងប្រភេទ Duplex Loft ជាមួយនឹងរានហាល។ ហើយគម្រោង Urban Village Phase II នេះផងដែរ គ្រោងនឹងបញ្ចប់ការសាងសងក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។

សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២

យោងតាមប្រសាសន៍លោក Ben Li ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ Urban Hub (Cambodia) បានបញ្ជាក់ឱ្យដឹងថា៖

គម្រោង Urban Village Phase II នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅរបស់សហគមន៍បែបទំនើបនីយកម្ម។ ជាប្រភេទលំនៅដ្ឋានប្រកបដោយផាសុកភាពនិងភាពកក់ក្ដៅ ជាកន្លែងធ្វើការដែលមានលក្ខណៈងាយស្រួល និងភាពច្នៃប្រឌិតខ្ពស់ ជាកន្លែងកម្សាន្ដដែលអាចផ្សារភ្ជាប់ក្ដីស្រលាញ់ជាមួយគ្នាជារៀងរាល់ថ្ងៃ។ល។ នេះជាក្ដីស្រម៉ៃរបស់ប្រជាជនខ្មែរ ហើយច្បាស់ណាស់ថា Urban Village គឺជាកន្លែងដែលអាចធ្វើឱ្យក្ដីស្រម៉ៃមួយនេះក្លាយជាការពិត។

លោក Ben Li
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ជាលទ្ធផលក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ Urban Village បានធ្វើឱ្យប្រជាជនជាច្រើនសម្រេចនូវក្ដីស្រម៉ៃរបស់ពួកគាត់ ជាមួយនឹងគម្រោងក្ដីស្រម៉ៃចំនួនបីរបស់ខ្លូន។ គម្រោងក្ដីស្រម៉ៃទី ១ បង្កើតឡើងសម្រាប់ជួយដល់ក្រុមហ៊ុនខ្មែរនិងបរទេសដែលទើបនឹងចាប់បើកអាជីវកម្មលើកដំបូង។ ក្ដីស្រម៉ៃទី ២ សម្រាប់សិល្បករក្នុងស្រុកដែលមានទេពកោសល្យនិងឱកាសដាក់បង្ហាញនូវស្នាដៃរបស់ខ្លួន ក្ដីស្រម៉ៃទី ៣ សម្រាប់ក្មេងៗ     និងមាតាបិតាទទួលបាននូវភាពងាយស្រួលក្នុងរស់នៅ និងការសិក្សា៕

សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
សម្ពោធជាផ្លូវការនូវការិយាល័យ ខុនដូ ថ្មី (Urban Village Phase II) គម្រោងទី ២
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T