ភោជនីយដ្ឋានមួយនៅអូស្ត្រាលី បានធ្វើភីហ្សាដែលវែងបំផុត ដើម្បីរៃអង្កាសប្រាក់ឧបត្ថម្ភដល់ក្រុមពន្លត់ភ្លើងឆេះព្រៃ...(មានវីដេអូ)

//s5.kh1.co/55/552f4304c0fa53d0fe26b524aefa15f1228cafe9.jpg
សង្គម

 ២៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភោជនីយដ្ឋានមួយនៅអូស្ត្រាលី បានបំបែកឯតទគ្គកម្មធ្វើភីហ្សាដែលមានប្រវែង១០០ម៉ែត្រ ដើម្បីរៃអង្កាសប្រាក់ឧបត្ថម្ភដល់ក្រុមពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី កាលពីពេលកន្លងទៅ

អូស្ត្រាលី៖ កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានរបស់អ៉ីតាលីមួយ បានបំបែកឯតទគ្គកម្មធ្វើភីហ្សាដែលវែងជាងគេបំផុតនៅអូស្ត្រាលី ក្នុងគោលបំណងរៃអង្គាសប្រាក់ ដើម្បីជួយឧបត្ថម្ភដល់ក្រុមពន្លត់អគ្គិភ័យ ដែលខិតខំធ្វើការកន្លងមកជាពិសេសនៅក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលីកាលពីពេលកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភោជនីយដ្ឋាន Pellegrini ដែលស្ថិតនៅភាគខាងត្បូងទីក្រុងស៊ីដនី បានធ្វើភីហ្សាដែលមានប្រវែង ១០០ ម៉ែត្រ និងមានទម្ងន់សរុប ៤០០ គីឡូក្រាមកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ចុងភៅប្រមាណ ៥០ នាក់បានប្រមូលផ្ដុំគ្នាធ្វើ ភីហ្សាម៉ាហ្គារីតា ដែលជាប្រភេទភីហ្សាម៉្យាងសម្បូរទៅដោយឈីស។

ភីហ្សា
ភីហ្សា

អ្នកគ្រប់គ្រងភោជនីយដ្ឋាន លោក  Giovanni Convertino បង្ហើបប្រាប់ដល់សារព័ត៌មានថា៖

ការធ្វើភីហ្សាឆ្ងាញ់មិនមែនជាការងារងាយស្រួលនោះទេ។

លោក Giovanni Convertino 

លោកបានបន្តថា៖

យើងចាប់ផ្ដើមរៀបចំធ្វើភីហ្សាដ៏វែងនេះឡើង ចាប់ពីម៉ោង ៥ និង ៣០ នាទីព្រឹក ហើយទីបំផុត យើងបានបញ្ចប់វាដោយជោគជ័យនៅម៉ោង ១១ និង ៣០ នាទីព្រឹក។ ចំពោះដំណើការនៃការធ្វើវាវិញ ដំបូងឡើយយើងធ្វើម្សៅនំក្នុងមួយកង់ប្រវែងត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ ហើយដាក់ចូលគ្នាចំនួនប្រាំកង់ស្មើនឹង ៥ ម៉ែត្រដើម្បីដុត។ ក្រោយពេលឆ្អិនទើបបន្តយកទៅតំរៀបចូលគ្នានៅលើតុសម្រាប់ការតុបតែងចុងក្រោយ។

លោក Giovanni Convertino 

គួរបញ្ជាក់ថា កម្មវីធីនេះក៏ជាមូលនិធិរៃអង្គាសប្រាក់ធំមួយផងដែរ ដើម្បីជាការតបស្នងសងគុណដល់ការខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលីកន្លងទៅ ដែលបានដុតបំផ្លាញព្រៃឈើអស់រាប់សិបហិចតា រួមទាំងសត្វរាបលានក្បាល និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងផងដែរ៕

មានវីដេអូខាងក្រោម៖

ចុងភៅ
ចុងភៅ
ភីហ្សា
ភីហ្សា
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T