ភេសជ្ជៈសុខភាពរេដឃីងប៊ី រកឃើញម្ចាស់រង្វាន់លុយសុទ្ធ១០លានរៀល ជាបន្តបន្ទាប់ចំនួន០២រូប នៅរាជធានីភ្នំពេញ! (មានវីដេអូ)

//s5.kh1.co/9f/9f86dc56eb5ecd4e615b673e8483f9e77db9d90e.jpg
សង្គម

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រង្វាន់លុយសុទ្ធចំនួន២០លានរៀលពីរេដឃីងប៊ី ត្រូវបានក្រុមការងារយកទៅប្រគល់ជូនអតិថិជន មានសំណាងចំនួន២រូប ដល់ផ្ទះតែម្តង។

ភ្នំពេញ៖ រង្វាន់លុយសុទ្ធចំនួន២០លានរៀលពីរេដឃីងប៊ី ត្រូវបានក្រុមការងារយកទៅប្រគល់ជូនអតិថិជន មានសំណាងចំនួន២រូប ដល់ផ្ទះតែម្តងកាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ នេះ។ ក្រុមហ៊ុនភេសជ្ជៈសុខភាពរេដឃីងប៊ី បន្តប្រគល់រង្វាន់លុយសុទ្ធ១០លានរៀលៗ ដល់អតិថិជន០២រូបទៀត នៅខណ្ឌព្រែកព្នៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់លុយសុទ្ធចំនួន២០លានរៀលពីរេដឃីងប៊ី
អ្នកឈ្នះរង្វាន់លុយសុទ្ធចំនួន២០លានរៀលពីរេដឃីងប៊ី

អ្នកឈ្នះរង្វាន់លុយសុទ្ធ១០លានរៀលនៅរាជធានីភ្នំពេញទាំងពីររូបថ្ងៃនេះមាន៖

អ្នកឈ្នះទី១ ឈ្មោះ កែវ ណារិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងខណ្ឌដង្កោ និងប្រកបរបរបន្ថែមជាអ្នកដាំដំណាំចម្ការនៅក្នុងខេត្តកំពង់ស្ពឺ។ ប្អូនប្រុសណារិនបានប្រាប់ពីដំណើររឿងឈ្នះរង្វាន់១០លានរៀលពីរេដឃីងប៊ី ដល់អ្នកយកព័ត៌មានយើងថា គាត់បានទិញភេសជ្ជៈរេដឃីងប៊ីចំនួន១កេស យកទៅចែកគ្នាហូបនៅឯចម្ការ ហើយប៉ុន្មានថ្ងៃមុននេះគាត់បានយករេដឃីងប៊ីដែលនៅសល់ចំនួន៣កំប៉ុងមកគាស់ចែកគា្នហូបស្រាប់តែ ឃើញលេខ១០លានរៀល នៅក្រោមក្រវិលកំប៉ុងនាំគ្នាហ៊ោពេញចម្ការតែម្តង។

អ្នកឈ្នះទី២ មានឈ្មោះ លី ពីតាំង ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នករត់រឺម៉ក PassApp រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ថ្ងៃដែលត្រូវរង្វាន់នោះ ពូតាំងជូនកូនទៅរៀននៅជិតសាលាមុំ ពេលនោះក៏ប្រើកូនឱ្យទិញរេដឃីងប៊ី ១កំប៉ុងមកហូប ពេលកូនគាស់ភ្លាមស្រែកប្រាប់គាត់ថា ប៉ាមានលេខ១០ ពេលគាត់ពិនិត្យមើលស្រាប់តែជាលេខ១០លានរៀល គាត់សប្បាយចិត្តយ៉ាងខ្លាំង ក៏ទៅប្រាប់អ្នកលក់ និងទាក់ទងទៅប្រាប់ក្រុមហ៊ុនតែម្តង។ ពូតាំងថាគាត់លុយ ១០លានរៀលនេះបានជួយគាត់ទាំងសងបំណុល និងសម្រាប់កូនរៀន។ ដោយគាត់នឹងយកលុយរង្វាន់នេះមួយចំនួនទៅសងផ្តាច់ការបង់រំលស់រឺម៉ក PassApp និងនៅសល់ប៉ុន្មានទុកគ្រាន់បានឱ្យកូនរៀនបន្តទៀត។

រីឯអ្នកលក់ដែលបានលក់រេដឃីងប៊ីឱ្យអ្នកឈ្នះរង្វាន់១០លានរៀល ក៏ទទួលបានកាដូលើកទឹកចិត្តនូវ ភេសជ្ជៈសុខភាពរេដឃីងប៊ី ៥០កេសផងដែរ

អ្នកលក់ដែលបានលក់រេដឃីងប៊ីឱ្យអ្នកឈ្នះរង្វាន់១០លានរៀល
អ្នកលក់ដែលបានលក់រេដឃីងប៊ីឱ្យអ្នកឈ្នះរង្វាន់១០លានរៀល

តំណាងក្រុមហ៊ុនភេសជ្ជៈសុខភាពរេដឃីងប៊ី លោក ជុក សុផល ដែលបាននាំយករង្វាន់ទៅប្រគល់ជូន អតិថិជនថ្ងៃនេះបានបញ្ជាក់ថា ភេជ្ជៈសុខភាពរេដឃីងប៊ីមានអត្ថប្រយោជន៍ច្រើនដល់សុខភាពអាចញ៉ាំបានគ្រប់វ័យ។ រង្វាន់ធំៗរបស់ភេសជ្ជៈរេដឃីងប៊ីចាប់ផ្តើមផ្ទុះចេញបណ្តើរៗហើយ ដោយក្រៅពីរង្វាន់លុយ១០លានរៀល និងម៉ូតូ ZoomerX នៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងរេដឃីងប៊ី ក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និងភេសជ្ជៈសុខភាពរេដឃីងប៊ី០១កំប៉ុងៗដ៏ច្រើនសន្ធឹកសន្ធាប់ទៀត៕

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T