ភ្នំពេញ៖ ស្បែកជើងនារីម៉ាក «ណាតា» ដែលជាម៉ាកស្បែកជើងថ្មីស្រឡាង លំដាប់អន្តរជាតិ បានចាប់បើកសម្ពោធហាងទី៥ របស់ខ្លួនជាផ្លូវការហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងផ្សារទំនើប អុីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហាងស្បែកជើង «ណាតា» សម្បូរទៅដោយម៉ូដស្បែកជើងនារី និងកាបូបដ៏ទាន់សម័យ ទៅតាមទំនោរនិយមសកលលោក។ ម៉ាកស្បែកជើង «ណាតា» នឹងជាជម្រើសថ្មីសម្រាប់នារីគ្រប់រូប ដែលចង់បានស្បែកជើងដែលមានម៉ូដស្រស់ស្អាត មានគុណភាពខ្ពស់ ហើយតម្លៃសមរម្យបំផុត។
ព្រមជាមួយនឹងការរៀបចំហាងដ៏ល្អឯក អតិថិជននឹងទទួលបានបទ ពិសោធន៍ដើរទិញទំនិញថ្មីមួយបែបទៀត មិនតែប៉ុណ្ណោះក៏មានការបញ្ចុះតំលៃ ២០% លើគ្រប់ស្បែកជើង និងកាបូបទាំងអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ខែមករា ឆ្នាំ២០២០។
ហាងស្បែកជើង «ណាតា» ក៏មាន ៤ សាខាផ្សេងទៀតដូចជានៅតាម បណ្តោយផ្លូវព្រះសីហនុ នៅផ្សារទំនើបអីុអនម៉ល ១ នៅខេត្តសៀមរាប និងនៅខេត្តបាត់ដំបងផងដែរ៕