ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹកមិញនេះ ហាងស្បែកជើងនារីម៉ាក “ណាតា” បានបើកដំណើរការសាខាថ្មីរបស់ខ្លួន ដែលជាសាខាទី៥ មានទីតាំងនៅផ្ទះលេខ #231E1 កែងផ្លូវ ១៥៥ និងផ្លូវ ៤៨២។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់ការបើកសាខាថ្មីនេះដែរ លោក Leng Chanreasey ដែលជា Business Development and Expansion Manager បានមានប្រសាសន៍ ក្នុងពិធីសម្ពោធសាខាទី៥នេះថា៖
“មូលហេតុដែលពួកយើង សម្រេចចិត្តបើកសាខាហាងស្បែកជើងនារី ណាតា នៅម្តុំទួលទំពូងនេះ ដោយសារតែយើងឃើញនូវសក្តានុពលនៃតំបន់នេះ មានហាងច្រើនប្រភេទដូចជា ហាងខោអាវ ហាងកាហ្វេ និងហាងផ្សេងៗដែលយុវវ័យនិយមមក និងទីកន្លែងនេះគឺជាម្តុំដែលមានប្រជាជនរស់នៅច្រើន ហើយថែមទាំងមានការអភិវឌ្ឍន៍ខ្លាំង”។
លោកបានបន្តទៀតថា៖
“ចំពោះអ្វីដែលធ្វើឲ្យហាងស្បែកជើងនារី ណាតា មានការគាំទ្រខ្លាំង រហូតដល់បើកសាខាទី៥នេះ ដោយសារតែហាងរបស់ពួកយើង មានការវាយលុកក្នុងទីផ្សារដែលមានម៉ូតស្អាតៗ និងទាន់សម័យកាលដែលពិភពលោកកំពុងពេញនិយម ហើយមិនត្រឹមតែប៉ុណ្ណោះ ចំពោះម៉ូតនិងពណ៌របស់ស្បែកជើងមានជម្រើសច្រើន និងមាន Concept ច្បាស់លាស់ តាមរបៀប Fast Fashion ដែលមានម៉ូតថ្មីគ្រប់រដូវកាល សម្រាប់តម្រូវចិត្តអតិថិជនដែលមានស្ទើរតែគ្រប់វ័យ”។


យ៉ាងណាមិញ សម្រាប់សាខាទី៥ដែលទើបសម្ពោធព្រឹកមិញនេះដែរ បានផ្តល់ប្រូម៉ូសិនពិសេសសម្រាប់អតិថិជនរបស់ខ្លួន ដោយមានការបញ្ចុះតម្លៃ ២០% លើគ្រប់ម៉ូតស្បែកជើងទាំងអស់ ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា ដល់ថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ២០២០ និងមានការថែមជូនដបទឹកសម្រាប់ភ្ញៀវ១០០នាក់ដំបូង។
ដូច្នេះហើយសម្រាប់អតិថិជនទាំងអស់ ជាពិសេសនារីៗ នៅចាំដល់ណាទៀត អញ្ចើញរួសរាន់ឡើង ទាន់មានប្រូម៉ូសិនពិសេស ព្រោះថាគ្រប់ម៉ូតស្បែកជើងនៅ ណាតា ពិតជាមិនធ្វើឲ្យអតិថិជនខកបំណងនោះទេ។
គួររម្លឹកដែរថា សម្រាប់សាខាទី៥នេះ មានទីតាំងនៅផ្ទះលេខ #231E1 កែងផ្លូវ ១៥៥ និងផ្លូវ ៤៨២។ ឯចំណែកសាខា៤ផ្សេងៗទៀតរបស់ហាងស្បែកជើងណាតា មានទីតាំងដូចជា៖
១. នៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៊ីអនមួយ
២. នៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើប អ៊ីអន សែនសុខ
៣. លើផ្លូវស៊ីវត្ថា ក្រុងសៀមរាប
៤. ផ្ទះលេខ:G30,លើផ្លូវលេខ៣,កែងផ្លូវលេខ១២១,ក្រុងបាត់ដំបង៕



