វីរុសពីបុរាណជាច្រើនត្រូវបានគេរកឃើញនៅក្នុងផ្ទាំងទឹកកក ដែលមានអាយុកាល១៥,០០០ឆ្នាំ

//s5.kh1.co/11/11242bc8af36cbc872707eac849cc03d250181f7.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើសិនជាកម្ដៅកើនឡើង ហើយទឹកកកនឹងរលាយ នោះវីរុសទាំងនេះនឹងត្រូវដោះលែងឲ្យចេញមកក្រៅ។

ចិន៖ នៅឆ្នាំ២០១៥ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិកនិងចិន បានធ្វើដំណើរទៅកាន់តំបន់ទីបេ ដើម្បីប្រមូលសំណាកទឹកកក ដែលមានអាយុចំណាស់ជាងគេនៅលើផែនដី។ កាលពីដើមខែនេះ ពួកគេបានបោះពុម្ពផ្សាយពីរបកគំហើញរបស់ពួកគេ ដែលបានរកឃើញក្រុមវីរុសថ្មីចំនួន២៨ នៅក្នុងទឹកកកដែលមានអាយុកាល១៥,០០០ឆ្នាំ។ ហើយក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបានព្រមានថា ការប្រែប្រួលអាកាសធាតុអាចនឹងដោះលែងវីរុសទាំងនោះ ឲ្យចូលមកក្នុងពិភពលោកដ៏ទំនើបមួយនេះ។ ពួកគេបានខួងផ្ទាំងទឹកកកជម្រៅ៥០ម៉ែត្រ ដើម្បីទទួលបានស្នូលទឹកកកចំនួនពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ
ផ្ទាំងទឹកកកនៅតំបន់ខ្ពង់រាបទីបេ

បន្ទាប់ពីនោះ អ្នកស្រាវជ្រាវបានប្រើបច្ចេកទេសមីក្រូជីវសាស្ត្រ ដើម្បីកំណត់អតិសុខុមប្រាណនៅក្នុងសំណាក។ បច្ចេកទេសទាំងនោះបានបង្ហាញពីវីរុសចំនួន៣៣ក្រុម ក្នុងនោះមានទាំងវីរុសបុរាណចំនួន២៨ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានរកឃើញពីមុនមក។ នៅក្នុងការចេញផ្សាយដោយក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការផ្លាស់ប្ដូរអាកាសធាតុឥឡូវនេះ បានធ្វើឲ្យពួកគាត់មានការលំបាកដល់ការធ្វើតារាងទម្រង់ជីវិតដ៏ល្អិតទាំងនោះ ក៏ដូចជាផលលំបាកក្នុងការរក្សាសុវត្ថិភាពពីគ្រោះថ្នាក់។ យ៉ាងហោចណាស់ ការរលាយទឹកកកអាចបណ្ដាលឲ្យបាត់បង់ប័ណ្ណសារដ្ឋានមីក្រុបនិងមេរោគ ដែលអាចធ្វើរោគវិនិច្ឆ័យនិងផ្ដល់ព័ត៌មានអំពីរបបអាកាសធាតុផែនដីកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ នៅស្ថានការណ៍អាក្រក់បំផុត ការរលាយទឹកកកនេះអាចដោះលែងធាតុបង្កជំងឺចូលទៅក្នុងបរិស្ថានបាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T