ឥណ្ឌាចង់ធ្វើតេស្តសាកល្បង បញ្ជូនមនុស្សយន្តទៅទីអវកាស មុនពេលបញ្ជូនមនុស្សពិតទៅ (មានវីដេអូ)

//s5.kh1.co/0a/0a31198150df84dfb94e40b56cae897a1b7bad0a.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សយន្តមួយនេះនឹងត្រូវញ្ជូនទៅទីអវកាសនៅចុងឆ្នាំនេះនិងនៅឆ្នាំ ២០២១។

ឥណ្ឌា៖ មុនបេសកកម្មបញ្ជូនមនុស្សទៅទីអវកាសនៅចុងឆ្នាំ២០២១ ឥណ្ឌាចង់បញ្ជូនមនុស្សយន្តមួយដែលមានរូបរាងដូចមនុស្សចូលទៅក្នុងទីអវកាសមុន។  មនុស្សយន្តមួយនោះត្រូវបានគេហៅថា Vyommitra ដែលឈ្មោះរបស់វាគឺជាការរួមផ្សំបញ្ចូលគ្នានៃពាក្យសំស្ក្រឹត «វាយោនិងមិត្ត»។ បើតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានឲ្យដឹងថា មនុស្សយន្តមួយនេះគឺយកលំនាំតាមមនុស្សស្រី ប៉ុន្តែវាមិនមានជើងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមការងារ ISRO
ក្រុមការងារ ISRO

មនុស្សយន្តមួយនេះបានឆ្លើយប្រាប់អ្នកយកព័ត៌មានថា វាអាចដំណើរការឆ្លាស់ទៅមកដូចជា និយាយជាមួយអវកាសយានិក និងតាមដានប្រព័ន្ធទ្រទ្រង់ជីវិតនិងបរិយាកាសរបស់យានអវកាស។ ទោះជាយ៉ាងណា គោលដៅចម្បងរបស់វាគឺអនុញ្ញាតឲ្យ ISRO ធ្វើតេស្តថា តើការហោះហើរក្នុងទីអវកាសអាចផ្ដល់ផលប៉ះពាល់ដល់រាងកាយមនុស្សយ៉ាងដូចម្ដេច មុនពេលដែលទីភ្នាក់ងារចង់បញ្ជូនអវកាសយាននិកឡើងទៅលំហដោយយាន Gaganyaan របស់ខ្លួន។

លោក  K Sivan ដែលជាប្រធាន ISRO បានប្រាប់អ្នកយកព័ត៌មានថា វានឹងដើរតួនាទីដូចមនុស្សនៅទីអវកាស។ វានឹងពិនិត្យមើលថាតើប្រព័ន្ធដំណើរការត្រឹមត្រូវដែរឬទេ។ វាពិតជាមានប្រយោជន៍ណាស់ ក្នុងការដើរតួនាទីជាមនុស្សនៅពេលកំពុងហោះហើរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T