ធ្វើឲ្យគេច្រណែនទៀតហើយ សួស វីសា និងស្វាមី បង្ហាញរូបភាពស្វីតៗ នៅប្រទេស ម៉ូណាកូ មុនពេលត្រលប់មកកម្ពុជាវិញ

//s5.kh1.co/49/49c47c218ffc2f77b5cf13ef85ce45d9ecc9e071.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មកមើលរូបភាពស្វីតៗរបស់ សួស វីសា និងស្វាមី ដែលបានទៅលេងនៅប្រទេស ម៉ូណាកូ វិញម្ដង ពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ មិនចាញ់កាលទៅប្រទេសដ៏ទៃនោះទេ

ម៉ូណាកូ៖ ដូចដែលប្រិយមិត្តបានដឹងមកហើយ ពីគូស្វាមីភរិយា របស់ តារាចម្រៀងស្រី អ្នកនាង សួស វីសា និង តារាសម្ដែងប្រុស លោក Tommy ដែលបានដឹកដៃគ្នាចូលរោងការកាលពីចុងឆ្នាំមុននេះ យ៉ាងមានភាពអធិកអធមនិងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានរៀបការរួច អ្នកទាំងពីរ ក៏បានធ្វើដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុប ដែលកាលពីកន្លងទៅនេះ អ្នកទាំងពីរក៏បានទៅកម្សាន្តតាមបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុបនេះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង សួស វីសា និង លោក Tommy ក៏បានមកកម្សាន្តនៅប្រទេសម៉ូណាកូ ដោយលោក Tommy បានបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះសុទ្ធតែជារូបគូជាមួយនឹងអ្នកនាង សួស វីសា ដែលជាភរិយារបស់លោក យ៉ាងមានភាពផ្អែមល្ហែម ព្រមទាំងអមមកជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសម៉ូណាកូផងដែរ ។

ទោះជាយ៉ាងណា នៅក្នុងការដើរកម្សាន្តនៅទ្វីបអឺរ៉ុបបានជិតមួយខែនេះ លោក Tommy ក៏បានបញ្ជាក់ថា នឹងត្រលប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃពុធ ទី ២៩ ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សួស វីសា 
សួស វីសា 
សួស វីសា
សួស វីសា
 Tommy
 Tommy
Tommy
Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
សួស វីសា និង Tommy
ថមមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T