SAMSUNG QLED 8K ស៊េរី Q900 នៅតែស័ក្តិសមជាស្តេចកំពូលទូរទស្សន៍ដ៏ល្អអស្ចារ្យផ្តាច់គេ ប្រចាំឆ្នាំ២០២០!

//s5.kh1.co/a8/a89d85393091da70ea63f1536c79e28b2bcf2479.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កំពូលទូរទស្សន៍ដ៏ល្អអស្ចារ្យផ្តាច់គេ ប្រចាំឆ្នាំ២០២០ SAMSUNG QLED 8K ស៊េរី Q900 បានឈ្នះនូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនបន្តបន្ទាប់គ្នា និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រកួតប្រជែង ឬប្រៀបផ្ទឹមបានឡើយ។

ភ្នំពេញ៖ ពាក្យដែលថា «មួយជំហានដល់ឋានព្រះចន្ទ» សម្រាប់បច្ចេកវិទ្យាដ៏មហិមារបស់ក្រុមហ៊ុន សាមសុង គឺពិតជាស័ក្តិសមបំផុត និងជាការពិតមួយដែលមិនអាចប្រកែកបាន ក្នុងការអភិវឌ្ឍនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើប ដែលយើងមិនអាចស្មានដឹងមុនបានទាល់តែសោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 គឺបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់មកទល់ពេលនេះ លើបច្ចេកវិទ្យា 8K ដែលបំពាក់មកជាមួយទូរទស្សន៍ Samsung QLED ស៊េរី Q900 របស់ខ្លួនដោយអាចផ្តល់នូវរូបភាពច្បាស់ម៉ដ្ឋល្អអស្ចារ្យ ទាំងកម្រិតពណ៌ ពន្លឺ និងរចនាបទពេញមួយតួខ្លួនតែម្តង។ ល្អហួសថ្លែង…មិនស្ញប់ស្ញែងមិនបាន!

ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900
ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900

ទាំងនេះហើយ ទើបធ្វើឲ្យ Samsung QLED 8K Q900 ឈ្នះនូវពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើនបន្តបន្ទាប់គ្នា និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រកួតប្រជែង ឬប្រៀបផ្ទឹមបានឡើយ។ សូមបញ្ជាក់ថា កំពូលទូរទស្សន៍ Samsung QLED 8K Q900 ទទួលបាននូវពានរង្វាន់ការធានាស្តង់ដារ 8K ផ្កាយ ៥ លើ ៥ (FIVE STARS) លំដាប់ពិភពលោក ពានរង្វាន់ទូរទស្សន៍ដែលល្អបំផុតលំដាប់ពិភពលោក DIGITAL TRENDS  ទូរទស្សន៍ដែលមានគុណភាពល្អបំផុតដែលពុំធ្លាប់មាន និងបានឃើញក្នុងពិភពលោក TRUST REVIEWS និងពានរង្វាន់ជាច្រើនទៀត។

ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900
ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900

គួររំឭកផងដែរថា ចំណុចពិសេស និងបច្ចេកវិទ្យាដ៏អស្ចារ្យធំៗ ហើយដែលអាចធ្វើឲ្យ Samsung QLED 8K Q900 ក្លាយជាស្តេចកំពូលទូរទស្សន៍ដ៏ល្អឯក តែមួយគ្មានពីរក្នុងលោក៖

- Real 8K Resolution៖  គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ដែលធ្វើឲ្យរូបភាពច្បាស់ម៉ដ្ឋល្អ អស្ចារ្យ ទស្សនីយភាពច្បាស់ក្នុងកម្រិត 8K ពិតៗ។
8K AI Upscaling៖  ជាកំពូលបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ដែលជួយបំលែង ដុសខាត់កម្រិតរូបភាពឲ្យកាន់តែច្បាស់ រហូតដល់កម្រិត 8K
- Quantum Processor 8K៖ ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ជួយផ្គត់ផ្គង់កម្រិតពណ៌ និងបង្ហាញរូបភាពឲ្យកាន់តែច្បាស់។
- Quantum HDR 4000៖ ជាមួយនឹងបច្ចេកវិទ្យា Quantum HDR (High Dynamic Range) ដែលផ្តល់ដោយ HDR10+ ជួយឲ្យទូរទស្សន៍អាចបញ្ចេញ និងបង្ហាញរូបភាពគ្រប់ស្ថានភាពពន្លឺ បានយ៉ាងល្អឥតខ្ចោះ។
- Ambient Mode (Magic Screen)
បំលែងកញ្ចក់អេក្រង់ទូរទស្សន៍ឲ្យទៅជាផ្ទាំងបង្ហាញផ្សេងៗ ឬក៏ជាផ្ទាំងគំនូរដ៏ល្អវិចិត្រទាក់ទាញស្អាត ប្លែកភ្នែក ឡូយ។
- One Connect & invisible
គ្រប់រន្ធទាំងអស់ក្នុងការបញ្ជូនរូបភាព គឺសុទ្ធតែឆ្លងកាត់តាមរយៈប្រអប់នេះ តែមួយគត់។ ដូច្នេះវាមើលទៅ គឺមានរបៀបរៀបរយមែនទែន។ 
- Q Style
អាចភ្ជាប់ជាមួយនឹងផ្ទៃជញ្ជាំងរាបស្មើល្អឥតខ្ចោះ មិនធ្វើឲ្យចង្អៀត។

ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900
ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900

លោកអ្នកអាចរកជាវ ឬទៅទស្សនាស្តេចកំពូលទូរទស្សន៍ Samsung QLED 8K Q900 នេះដោយផ្ទាល់បាន នៅតាមហាងចែកចាយផលិតផលសាមសុង ដូចជា ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEONK4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900
ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី Q900

សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T