ធនាគារ ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ សម្រាប់វិនិយោគិន!

//s5.kh1.co/71/7135e85e7767dd29dd45af14ff2d2f76f4345d77.jpg
សង្គម

 ២២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ដោយកាលពីថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​នេះ បានប្រកាសពីការចុះកិច្ចព្រមព្រៀងជាមួយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ដើម្បីផ្ដល់មធ្យោបាយទូទាត់ដ៏ងាយស្រួល និងដោយឥតគិតថ្លៃ សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនអនតាមឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិកត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ ត្រូវបានចុះហត្ថលេខារវាងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គ.ម.ក និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានការចូលរួមពីក្រុមការងារនៃស្ថាប័នទាំងពីរ។ 

 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 
 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 
 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 
 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 

កិច្ចព្រមព្រៀង និងការភ្ជាប់ប្រព័ន្ធទូទាត់ប្រកបដោយភាពជោគជ័យ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា នឹងអាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន តាមអនឡាញជាប្រាក់រៀល ដោយប្រើប្រាស់ ABA PAY ដែលជាមុខងារទូទាត់បែបឌីជីថលរបស់ធនាគារ ABA ឬអាចទូទាត់តាមកាត Visa, Mastercard ឬ កាត UnionPay របស់ពួកគេ។ វិនិយោគិនអាចធ្វើការទូទាត់បានដោយសុវត្ថិភាព និងគ្រប់ពេលវេលានៅលើគេហទំព័ររបស់ គ.ម.ក website www.secc.gov.kh

ក្នុងពិធីចុះហត្ថលេខានោះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ 

«​ យើងមានសេចក្ដីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយ គ.ម.ក ដើម្បីផ្ដល់ដំណោះស្រាយឌីជីថលរបស់យើងសម្រាប់សេវាទូទាត់អនឡាញ ដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន។ ដោយទីផ្សារមូលបត្រនៅកម្ពុជាកំពុងមានការរីកចម្រើនទៅមុខ យើងជឿជាក់ថានឹងមានវិនិយោគិនកាន់តែច្រើនឡើងៗ សម្រេចចិត្តចូលមកវិនិយោគ។ ហើយវាជារឿងចាំបាច់ណាស់ ដែលយើងត្រូវផ្ដល់មធ្យោបាយទូទាត់ដ៏ងាយស្រួល និងអាចទុកចិត្តបានសម្រាប់ពួកគាត់។ ដំណោះស្រាយដែលយើងដាក់ឲ្យប្រើប្រាស់នៅលើគេហទំព័ររបស់គ.ម.ក នឹងឆ្លើយតបពេញលេញទៅតាមតម្រូវការរបស់វិនិយោគិន ដោយផ្ដល់ជូននូវជម្រើសទូទាត់ជាច្រើន ជាមួយការគាំទ្ររូបិយប័ណ្ណជាតិ គឺប្រាក់រៀល។»

  នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov  
  នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov  

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ធនាគារ​ ABA ត្រូវបានទទួលស្គាល់ថាជាធនាគារឈានមុខគេ ដោយសារយុទ្ធសាស្ត្ររបស់ខ្លួនដែលផ្ដោតលើបច្ចេកវិទ្យា និងការអភិវឌ្ឍផលិតផលដ៏ទំនើបសម្រាប់អតិថិជនជាអាទិភាព។ សមិទ្ធផលរបស់ធនាគារ នៅក្នុងវឌ្ឍនភាពធុរកិច្ចឌីជីថល ត្រូវបានសាទរដោយទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលផ្ដល់ពាន « ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩ » ដល់ធនាគារ ABA។  

ជំហាននាំមុខគេលើសេវាធនាគារតាមទូរស័ព្ទដៃ និងឌីជីថល រួមជាមួយកំណើនដ៏រឹងមាំលើគ្រប់ផលិតផលរបស់ខ្លួន ធ្វើឲ្យធនាគារ ទទួលបានការតំឡើងចំណាត់ថ្នាក់ឥណទានពី «B» ដល់ «B+» កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ពី S&P Global Ratings៕

 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 
 ABA និងគណៈកម្មការមូលបត្រកម្ពុជា បើកឲ្យមានមធ្យោបាយទូទាត់អនឡាញ 
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T