ចាំយូរហើយ ទិវារត់ប្រណាំងស្រ្តីដំបូងនៅកម្ពុជា! សូម្បី មាន សូនីតា ក៏ចូលរួម និងគាំទ្រ !

//s5.kh1.co/7c/7c796bc55da2f329ddbe957c3eab84c49e0da687.jpg
សង្គម

 ២២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ «ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.ម» ឧបត្ថម្ភធំដោយ សុវណ្ណាភូមិ ឡាយហ្វ៍ ឬ  Women Run 10K (powered by Sovannaphum Life) ជាព្រឹត្តិការណ៍រត់សម្រាប់ស្ត្រីថ្នាក់ជាតិធំជាងគេ និងដំបូងបង្អស់ដែលសាធារណជនបានជ្រាប តាមរយៈសន្និសីទកាសែតចុះផ្សាយដោយបណ្តាព័ត៌មានក្នុងស្រុកល្បីៗ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម
ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម

គំនិតផ្តួចផ្តើមនៃព្រឹត្តិការណ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍រាជនីក្រមាកញ្ញា មាន សូនីតា និងបានចេញសារគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំដំបូងគេបង្អស់សម្រាប់ស្ត្រីមួយនេះ។

ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម
ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម

ទន្ទឹមនឹងនេះផងដែរកញ្ញា មាន សូនីតា ក៏បានបង្ហើបប្រាប់ និងអញ្ជើញអ្នកគាំទ្ររបស់កញ្ញាទាំងអស់ ឲ្យទៅចូលរួមរត់ជុំគ្នាជាមួយកញ្ញាក្នុង ទិវារត់ប្រណាំងស្ត្រី នេះ ឲ្យបានច្រើនកុះករ ។ ទិវារត់ប្រណាំងស្ត្រី ចម្ងាយ ១០គ.Women Run 10K នេះនឹងប្រព្រឹត្តទៅនៅ នៅសួនវត្តបទុមវតី ថ្ងៃសិទ្ធិនារី ទី០៨ ខែមីនា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៦:០០ ដល់ម៉ោង ១១:០០ ព្រឹក។

ព័ត៌មានពីការចុះឈ្មោះទិញសំបុត្រចូលរួមរត់៖ 

១. ការចុះឈ្មោះ Online https://www.jomrun.com/download
២. ការចុះឈ្មោះផ្ទាល់ ការិយាល័យចុះឈ្មោះ Cambodia Events Organizer#79CE0, ផ្លូវ 155 សង្កាត់ទួលទំពូង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។  ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 213 525/ 069 213 525៕   

ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម
ទិវារត់ប្រណាំងស្រ្តី ចម្ងាយ ១០គ.ម
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T