ភ្នំពេញ៖ តារាចម្រៀងប្រុសដែលស្អាតសង្ហា ពូកែតុបតែងខ្លួន ប្រិយមិត្តប្រាកដជាបានស្គាល់ គឺ នីកូ ដែលបច្ចុប្បន្ននេះ លោកកាន់តែមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ ដែលបទចម្រៀងរបស់លោកមានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ហ្វេនៗរបស់លោកផ្ទាល់ច្បាស់ជាបានដឹងហើយថា នីកូ ជាតារាចម្រៀងប្រុសម្នាក់ដែលពូកែខាងច្នៃសម្លៀកបំពាក់ ដែលសម្លៀកបំពាក់របស់លោកមើលទៅ មានភាពលេចធ្លោខ្លាំង ពេលមានកម្មវិធីឡើងច្រៀងម្ដងៗ ។ មិនត្រឹមតែ រឿងខោអាវប៉ុណ្ណោះទេ ដែលលោកមានការច្នៃប្រឌិត ជាពិសេសម៉ូតសក់របស់លោកក៏មានស្ទាយ៍ច្រើនបែបច្រើនយ៉ាងផងដែរ ។
កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងគណនី Instagram របស់លោកបានបង្ហាញនៅរូបភាពមួយដែលថ្មីប្លែក ដែលពីមុនៗមក យើងមិនដែលបានឃើញ ហើយហ្វេនៗរបស់លោក ធ្លាប់តែឃើញលោកទុកសក់វែង មានម៉ូតថ្មីៗប្លែក ដែលមើលទៅសង្ហា តែអ្វីដែលពិសេស ពេលនេះ លោកបានកាត់សក់ខ្លី ដូចកុមារា ដែលជាស្ទាយ៍សក់ថ្មី សម្រាប់បទចម្រៀងថ្មី មើលទៅលោកកាន់តែសង្ហាប្លែកជាងរាល់ដង៕
សូមទស្សនារូបភាពខាងក្រោម៖




