ម៉ូតសក់ថ្មី របស់នីកូ បែបកុមារា មិនឲ្យច្រឡំគេសោះ

//s5.kh1.co/99/99b1c8eb2637a21b107e03fd3bcb8bced873f1c4.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

នីកូ ជាតារាចម្រៀងប្រុសដែលលេចធ្លោខ្លាំង ជាមួយសម្លៀកបំពាក់ អ្វីដែលពិសេសលោកក៏ពូកែលេងម៉ូតសក់ដែលមានស្ទាយ៍ថ្មីស្អាតៗ

ភ្នំពេញ៖ តារាចម្រៀងប្រុសដែលស្អាតសង្ហា ពូកែតុបតែងខ្លួន ប្រិយមិត្តប្រាកដជាបានស្គាល់ គឺ នីកូ ដែលបច្ចុប្បន្ននេះ​ លោកកាន់តែមានប្រជាប្រិយភាពខ្លាំង ក្នុងស្រទាប់យុវវ័យ ដែលបទចម្រៀងរបស់លោកមានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗរបស់លោកផ្ទាល់ច្បាស់ជាបានដឹងហើយថា នីកូ ជាតារាចម្រៀងប្រុសម្នាក់ដែលពូកែខាងច្នៃសម្លៀកបំពាក់ ដែលសម្លៀកបំពាក់របស់លោកមើលទៅ មានភាពលេចធ្លោខ្លាំង ពេលមានកម្មវិធីឡើងច្រៀងម្ដងៗ ។ មិនត្រឹមតែ រឿងខោអាវប៉ុណ្ណោះទេ​ ដែលលោកមានការច្នៃប្រឌិត ជាពិសេសម៉ូតសក់របស់លោកក៏មានស្ទាយ៍ច្រើនបែបច្រើនយ៉ាងផងដែរ ។

កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងគណនី Instagram របស់លោកបានបង្ហាញនៅរូបភាពមួយដែលថ្មីប្លែក ដែលពីមុនៗមក យើងមិនដែលបានឃើញ ហើយហ្វេនៗរបស់លោក ធ្លាប់តែឃើញលោកទុកសក់វែង មានម៉ូតថ្មីៗប្លែក ដែលមើលទៅសង្ហា តែអ្វីដែលពិសេស ពេលនេះ លោកបានកាត់សក់ខ្លី ដូចកុមារា ដែលជាស្ទាយ៍សក់ថ្មី សម្រាប់បទចម្រៀងថ្មី មើលទៅលោកកាន់តែសង្ហាប្លែកជាងរាល់ដង៕

សូមទស្សនារូបភាពខាងក្រោម៖

នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T