ឃើញស្វីតមួយ Boy សុខៗសោះ ឥឡូវបែរជាឃើញ Chippy ទៅល្អូកល្អឺនជាមួយប្រុសបារាំងរូបសង្ហា សង្ស័យសង្សារថ្មី!

//s5.kh1.co/2e/2ebbd19261664a994dbf4b821e0667bf32870464.jpg
នារី

 ២១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វេនៗដែលផ្គូផ្គង់ចង់ឲ្យ Chippy និង Boy ក្លាយជាសង្សារគ្នាមែនទែន ពេលនេះប្រហែលជាត្រូវខូចចិត្តហើយ ព្រោះថ្មីៗនេះឃើញ Chippy បើកចំហរភាពជាពិសេសជាមួយនឹងប្រុសបរទេសសាច់ដុំរូបសង្ហាម្នាក់។

ថៃ៖ ចាប់តាំងពី តារាសម្តែងស្រី Chippy បែកបាក់ស្នេហាជាមួយនឹងកីឡាករប្រដាល់មក មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងហាក់បីដូចជាមក ស្និទ្ធស្នាលកៀកកិតល្អូកល្អឺន ជាមួយនឹងតារាសម្តែងប្រុសល្បីឈ្មោះលោក Boy Pakorn រហូតធ្វើឲ្យមហាជនគ្រប់គ្នាពេញចិត្ត ចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាពិតៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទន្ទឹមនឹងកំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនផងនោះ ស្រាប់តែថ្មីៗនេះ គេចាប់អារម្មណ៍ឃើញថា Chippy នាងហាក់បីដូចជាមានទំនាក់ទំនងផ្អែមល្ហែមយ៉ាងពិសេស ជាមួយនឹងបុរសបរទេសរូបសង្ហាសាច់ដុំ៨កងម្នាក់ បន្ទាប់ពីឃើញអ្នកទាំងពីរបានបង្ហោះរូបថតស្វីតៗ ដើរលេងជាមួយគ្នា នៅលើគណនី IG Story។

តួយ៉ាង នេះគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ចំពោះទំនាក់ទនងរវាង Chippy ជាមួយនឹងបុរសបរទេសរូបនោះ មានលក្ខណៈស៊ីជម្រៅដល់កម្រិតណានោះ គឺមានតែរង់ចាំការមកបកស្រាយ ប្រកាសបើកបង្ហាញទំនាក់ទនងជាផ្លូវការ របស់អ្នកទាំងពីរតែប៉ុណ្ណោះ៕

Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹងប្រុសបរទេស
Chippy ជាមួយនឹង Boy
Chippy ជាមួយនឹង Boy
Chippy ជាមួយនឹង Boy
Chippy ជាមួយនឹង Boy
Chippy ជាមួយនឹង Boy
Chippy ជាមួយនឹង Boy
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T