នេះជាជីវិត របស់Manow ក្រោយបែកសង្សារ ដែលស្រលាញ់គ្នា១១ឆ្នាំ

//s5.kh1.co/38/3877818d0d26d024bf1bb1f71cd6bdb34bc7cb22.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយជីវិត Single តារាសម្ដែងស្រី Manow Sornsin កាន់តែមានភាពស៊ិចស៊ី ជាមួយនឹងការធ្វើដំណើរកម្សាន្តទៅមាត់សមុទ្រ ថែមទាំងបង្ហាញរូបភាពស្លៀកឈុតហែលទឹកយ៉ាងស្រស់ស្អាតទៀតផង

ថៃ៖ តារាសម្ដែងស្រី នាង Manow Sornsin ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗតាមរយៈការចូលសម្ដែងនៅក្នុងរឿងភាគល្បីៗជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈហើយ ងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់ Manow វិញ ពេលនេះនាងកំពុងតែប្រើជីវិត Single បន្ទាប់ពីបញ្ចប់ស្នេហាជាមួយអតីតមិត្តប្រុស Tong Kwin ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិ ក្រោយទាក់ទងគ្នាបានរយៈពេល ១១ ឆ្នាំ ដែលនាងចង់ផ្តោតអារម្មណ៍លើខ្លួនឯងឲ្យបានច្រើនជាមុនជាពិសេសគឺការសិក្សារបស់នាង។

យ៉ាងណានោះ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Manow Sornsin ហាក់មានភាពទាក់ទាញខ្លាំងណាស់ ជាមួយនឹងការធ្វើដំណើរកម្សាន្តទៅមាត់សមុទ្រ ព្រមជាមួយនឹងការស្លៀកឈុតហែលទឹកយ៉ាងស៊ិចស៊ី ដែលនាងបានបង្ហោះនៅក្នុងបណ្ដាញសង្គម។

ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ ឈុតហែលទឹកដែលនាងបានស្លៀកនោះពិតជាមានភាពស៊ិចស៊ីខ្លាំងណាស់ ដោយនោះជាឈុតហែលទឹកវាលទ្រូង បង្អួតស្បែកសខ្ចី ដែលអាចធ្វើឱ្យបុរសៗជាច្រើនមើលទៅស្រឡាំងកាំង ជាមួយនឹងភាពស៊ិចស៊ីព្រមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Manow Sornsin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T