បងស្រីស្អាតហើយ រឿងអីដែលប្អូនមិនសង្ហា? ប្អូនប្រុស Mint មើលយូរៗទៅកាន់តែលង់ស្នេហ៍ ( មានវីដេអូ )

//s5.kh1.co/a6/a6414415199baefd891cebb2a92442360154d6a5.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បងស្រីស្អាតហើយ រឿងអីដែលប្អូនមិនសង្ហា ប្អូន Mint មានភាពសង្ហា និងមានហ្វេនៗជាច្រើនដែលបានគាំទ្រលោកក្នុងការសម្ដែងរឿង

ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ពីតារាសម្ដែងស្រី Mint Chalida ដែលគ្រប់គ្នាតែងតែបានទស្សនារឿងដែលនាងចូលរួមសម្ដែង ។ Mint ក៏ជាតារាស្រី ជួរមុខរបស់ថៃផងដែរ ដែលតែងបានតំណែងជាតួឯកតាំងពីចូលសិល្បៈមក​រហូតដល់ពេលបច្ចុប្បន្ន​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Mint មានទីផ្សារច្រើនក្នុងវិស័យសិល្បៈ​ នៃការសម្ដែងរឿង ហើយនាងក៏មានភាពល្បីល្បាញ និងមានហ្វេនៗជាច្រើនបានគាំទ្រនាង ហើយម្យ៉ាងទៀត Mint ក៏មានប្អូនប្រុសម្នាក់ដែលបានចូលសិល្បៈដូចជានាងដែរ ដែលប្អូននាងមានឈ្មោះថា Mond និងបានចូលរួមសម្ដែងជាច្រើនរឿងរួចមកហើយ ។ លោកចូលសិល្បៈមិនបានប៉ុន្មានផងក៏មានហ្វេនៗច្រើនមិនចាញ់បងស្រីលោកឡើយ ។

ដោយសារ Mond ជាមនុស្សសង្ហាស្រាប់ និងមានទេពកោសល្យសម្ដែងផងនោះ ទើបធ្វើឲ្យលោកមានគេស្គាល់ និងមានភាពល្បីល្បាញលឿនបែបនេះ។ ងាកមកមើលពីរូបភាព និង វីដេអូរបស់ Mond ពិតជាសង្ហា និងគួរឲ្យស្រលាញ់មិនចាញ់ Mint ដែលជាបងស្រីឡើយ ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Mint និងប្អូនប្រុស
Mint និងប្អូនប្រុស
Mond ( ប្អូនប្រុស Mint )
Mond ( ប្អូនប្រុស Mint )
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T