សាហាវណាស់លោកព្រះ! Conor McGregor ប្រើពេលត្រឹមតែ ៤០វិនាទី ដើម្បីផ្ដួលជើងខ្លាំង Cowboy (មានវីដេអូ)

//s5.kh1.co/8d/8d2622be37fe474dabd7b3d429e1a7b869af605d.jpg
កីទ្បា

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ត្រឹមពេល៤០វិនាទី Conor McGregor វាយ Cowboy ឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត

សហរដ្ឋអាមេរិក៖ នៅក្នុងកម្មវិធី UFC 246 កាលពីថ្ងៃសៅរ៍កន្លងទៅ អ្នកប្រយុទ្ធក្នុងទ្រុងជើងខ្លាំងរបស់អៀរឡង់កីឡាករ Conor McGregor បានប្រើពេលត្រឹមតែ ៤០វិនាទីប៉ុណ្ណោះ ដើម្បីយកឈ្នះទៅលើជើងខ្លាំងរបស់សហរដ្ឋអាមេរិកកីឡាករ Donald Cerreone ដែលមានរហស្សនាមថា Cowboy។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Conor McGregor និង Donald Cerreone (Cowboy)
កីឡាករ Conor McGregor និង Donald Cerreone (Cowboy)

គ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាម Conor និង Cowboy បានបើកការសម្រុកគ្នាខ្លាំងយកតែម្ដង ដោយ Conor បានទាត់មួយជើងចូលក.ពេញធ្វើឲ្យ Cowboy ទន់ មុននឹងបន្តសម្រុករហូតធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតរបស់ Cowboy តែម្ដង ទាំងដែលការប្រកួតមិនទាន់បាន ១នាទីផង៕ 

ចង់ឃើញថា Conor McGregor ផ្ដួល Cowboy លឿនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T