អ៊ីស្រាអែលចាប់ផ្តើម​​តម្លើងប្រព័ន្ធ​​ការពារ ដើម្បីទប់ស្កាត់ពីការលួចជីក​ផ្លូវក្រោមដី នៅតាមបណ្តោយព្រំដែនប្រទេសលីបង់ (មានវីដេអូ)

//s5.kh1.co/35/35ba3685e509c54e698e08c58b7c4e33cacb2354.jpg
បច្ចេកវិទ្យា

 ២០-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីស្រាអែល​ចាប់ផ្តើមដាក់ឧបករណ៍ចាប់សញ្ញានៅក្រោមដី នៅតាមបណ្តោយព្រំដែន

អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា "ប្រទេស​អ៊ីស្រាអែលបានចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី​នៅតាមព្រំដែនខាងជើង​ប្រទេសលីបង់ ​ ដើម្បីការពារពីការលួចជីកផ្លូវក្រោមដី​ឆ្លងកាត់ព្រំដែន" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ៊ីស្រាអែល​ចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី
អ៊ីស្រាអែល​ចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី

កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ីស្រាអែលបានបង្ហោះសារនេះនៅលើបណ្តាញសង្គមធ្វីតទ័រថា "ឧបករណ៍ចាប់សញ្ញាទាំងនេះ នឹង​អាចរកឃើញ​ផ្លូវក្រោមដី រួមទាំងការពារការ​ធ្វើផ្លូវក្រោមដី ដោយ​ក្រុមភេរវកម្មហេសបូឡានៅលីបង់ ​ដែលមានបំណងចូលវាយប្រហារប្រទេសអ៊ីស្រាអែល​" ។

អ៊ីស្រាអែលបានចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី
អ៊ីស្រាអែលបានចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី

គួររំលឹកផងដែរថា កាលពីមួយឆ្នាំមុន យោធាអ៊ីស្រាអែលបានរកឃើញនិងបំផ្លាញផ្លូវរូងក្រោមដីចំនួន៦ ដែលត្រូវបានជីកដោយក្រុមភេរវករហេសបូឡា។ ក្រុមយោធារបស់ប្រទេសនេះបាននិយាយនៅក្នុង​កាសែតTimes of Israel report ថា៖ ការតំឡើងប្រព័ន្ធនេះ គឺជាជំហានការពារហេដ្ឋារចនាសម្ពន្ធ័ វាមិនមែនផ្អែកលើការស៊ើបការណ៍ថ្មីទេ។

អ៊ីស្រាអែលបានចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី
អ៊ីស្រាអែលបានចាប់ផ្តើមតំឡើងឧបករណ៍ចាប់សញ្ញាក្រោមដី

 លោកវរសេនីយ៍ទោ Jonathan Conricus ដែលជាអ្នកនាំពាក្យមកពីកងកំលាំងការពារជាតិរបស់ប្រទេស អ៊ីស្រាអែលបាននិយាយថា៖

បច្ចេកវិទ្យាថ្មីត្រូវបានប្រកាស​ដាក់ឱ្យដំណើរការ បន្ទាប់ពីវាទទួលបានជោគជ័យក្នុងការធ្វើតេស្តសាងល្បងជាបន្តបន្ទាប់។

Jonathan Conricus

នៅព្រឹកថ្ងៃអាទិត្យ កងកំលាំងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមជីកផ្លូវក្រោមដី ដើម្បីដំឡើងប្រព័ន្ធ​ប្រព័ន្ធការពារនេះ​។

អ៊ីស្រាអែលចាប់ផ្តើមជីកផ្លូវក្រោមដី ដើម្បីដំឡើងប្រព័ន្ធ​ប្រព័ន្ធការពារ
អ៊ីស្រាអែលចាប់ផ្តើមជីកផ្លូវក្រោមដី ដើម្បីដំឡើងប្រព័ន្ធ​ប្រព័ន្ធការពារ

លោកឧត្តមសេនីយ៍ Hidai Zilberman បាន​និយាយ​ថា៖

ចំនួននិងទីតាំងពិតប្រាកដរបស់ឧបករណ៍ចាប់សញ្ញានេះ មិនត្រូវបាន​បង្ហាញឱ្យដឹងនោះទេ ប៉ុន្តែវាអាស្រ័យប្រសិទ្ធភាពរបស់ប្រព័ន្ធនេះ រួមទាំងថវិកានិងតម្រូវការនៃទីតាំងចាំបាច់ ៕

 Hidai Zilberman
អ៊ីស្រាអែលចាប់ផ្តើមជីកផ្លូវក្រោមដី ដើម្បីដំឡើងប្រព័ន្ធ​ប្រព័ន្ធការពារ
អ៊ីស្រាអែលចាប់ផ្តើមជីកផ្លូវក្រោមដី ដើម្បីដំឡើងប្រព័ន្ធ​ប្រព័ន្ធការពារ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T