មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ សហការជាមួយ VitalLife រៀបចំកិច្ចពិភាក្សាសុខភាពក្រោមប្រធានបទ៖ ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយនៅមន្ទីរពេទ្យ បំរុងរ៉ាត់ ប្រចាំប្រទេសកម្ពុជា! (មានវីដេអូ)

//s5.kh1.co/0a/0a3d1b4d32960bb0ede4413bcb80e28123873d77.jpg
សង្គម

 ២០-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តើលោកអ្នកកំពុងមានគម្រោងចង់បានបុត្រ ​ឬក៏កំពុងតែពពោះមែនទេ? ​បើអញ្ចឹងមែន! សូម​កុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ភាពជាម្តាយដ៏ធំមួយនេះឲ្យសោះ។

ភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក សហការជាមួយមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center នឹងរៀបចំកិច្ចពិភាក្សាស្តីពីសុខភាពសាធារណៈនៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមប្រធានបទ «ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កិច្ចពិភាក្សាក្រោមប្រធានបទ «ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»
កិច្ចពិភាក្សាក្រោមប្រធានបទ «ទារក និងដំណើរឆ្ពោះទៅរកភាពជាម្តាយ»

កិច្ចពិភាក្សានេះនឹងទទួលបានការអញ្ជើញចូលរួមជជែកវែកញែកពីសំណាក់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ​និងរោគស្ត្រី នៃមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ រួមជា​មួយអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែប្រសូតបានបុត្រកាលពីពេលថ្មីៗនេះ និងបទបង្ហាញដោយលោកជំនួយការសាស្រ្តាចារ្យបណ្ឌិត Pansak Sugkraroek ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៅមជ្ឈ​មណ្ឌលសុខភាព VitalLife

បង្កើតឡើងក្នុងឆ្នាំ១៩៨០ នៅទីក្រុងបាងកក ​ប្រទេសថៃ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ បានក្លាយទៅជាមន្ទីរពេទ្យឈានមុខគេមួយក្នុងពិភពលោក ក្នុងការផ្តល់ជូននូវការគាំពារផ្នែកសុខភាព ​ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកជំងឺអន្តរជាតិអស់រយៈពេលជិត៤ទសវត្សរ៍មកហើយ។ ក្នុងនាមជាមន្ទីរពេទ្យឯកជនធំជាងគេមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ តែងតែព្យាបាល និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាង ១,២ លាននាក់មកពីជាង ​១៩០ ប្រទេសជារៀងរាល់ឆ្នាំ។

​នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់មួយ សម្រាប់លោកអ្នកដែលនឹងក្លាយខ្លួនទៅជាអ្នកម្តាយនាពេលខាងមុខនៅកម្ពុជា​ ព្រោះមានលោកសាស្រ្តាចារ្យបណ្ឌិតឯកទេសផ្នែកសុខភាពទាំងនេះនឹងចូលរួមចែករំលែកបទពិសោធន៍យ៉ាងទូលំទូលាយរបស់ពួកគាត់ដោយមិនគិតថ្លៃ។

លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somri Pitukkijronnakorn ឯកទេសផ្នែកសម្ភព ដែលមានបទពិសោធន៍រាប់សិបឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមអ្នកម្ដាយនៅក្នុងប្រទេសកម្ពុជា នឹងពិភាក្សាអំពីដំណើរឆ្ពោះទៅរកភាពជាម្តាយប្រកបដោយសុខភាពល្អជាមួយនឹងអ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងទើបតែសម្រាលបានកូនប្រុសម្នាក់ឈ្មោះ Charlie នៅមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ កាលពីពេលថ្មីៗនេះ។ អ្នកនាងនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនពីដំណើរការសម្រាលបុត្រនៅមន្ទីរពេទ្យនេះផងដែរ។

  អ្នកនាង ឱក សុគន្ធកញ្ញា ពេលសម្រាលកូន
  អ្នកនាង ឱក សុគន្ធកញ្ញា ពេលសម្រាលកូន

លោកជំនួយការសាស្រ្តាចារ្យបណ្ឌិតលោក Pansak Sugkraroek ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ការអស់រដូវ និងសុខភាពបន្តពូជ។​ ជាមួយនឹងបទពិសោធន៍ជាង ៣០ឆ្នាំ ​លោកនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់លោកនៅក្នុងសិក្ខាសាលាដ៏ពិសេសមួយនេះ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងវិញនូវសុខភាពម្តាយ និងការវិវត្តន៍របស់កូនក្រោយពេលសម្រាលរួច។

បើកទូលាយដល់សាធារណជនទាំងឡាយ ដោយលោកអ្នកចូលរួមទាំងអស់នឹងបានរៀនសូត្រពីគន្លឹះសំខាន់ៗអំពីដំណាក់កាលនីមួយៗ នៃភាពក្លាយទៅជាឪពុក-ម្តាយគេ និងថាតើមានសេវាកម្មអ្វីខ្លះ ដែលអាចរកបានតាមរយៈការត្រួតពិនិត្យសុខភាព ដើម្បីត្រៀមមុនពេលមានគភ៌ ​ឬសម្រាល, គ្លីនិក IVF សម្រាប់អ្នកដែលប្រឈមមុខនឹងការពិបាកក្នុងការមានផ្ទៃពោះ ណែនាំពីបច្ចេកវិទ្យាថ្មីទំនើប ដែលអាចរកឃើញពីភាពមិនប្រក្រតីក្នុងអំឡុងពេលមានផ្ទៃពោះ (NIPT) រួមនឹងកញ្ចប់សម្រាលបុត្រថ្មី និងកញ្ចប់ព្យាបាលសុខភាពនៅមន្ទីរពេទ្យអន្តរជាតិ បំរុងរ៉ាត់ និងមជ្ឈមណ្ឌលសុខភាព VitalLife Scientific Wellness Center។ សេវាកម្មសុខភាពរបស់បុត្រក្រោយពេលសម្រាលក៏នឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកម្មវិធីនេះផងដែរ។ លោកអ្នកចូលរួមទាំងអស់នឹងអាចរីករាយទទួលបាននូវការផ្តល់ជូននូវសេវាកម្ម​ និងកញ្ចប់សុខភាពផ្តាច់មុខយ៉ាងពិសេស ​ដែលមានតែនៅក្នុងព្រឹត្តិការណ៍មួយនេះប៉ុណ្ណោះ។

សូមអញ្ជើញចូលរួមជាមួយពួកយើងទាំងអស់គ្នាកុំបីខាន នាថ្ងៃទី១ ខែកុម្ភៈ នៅបន្ទប់ប្រជុំរាំងសាបនៃសណ្ឋាគារ   សុខាភ្នំពេញ ចាប់ពីម៉ោង ៩:៣០ព្រឹក ​ដល់ ១២:៣០ថ្ងៃត្រង់៕

វីដេអូ

ដើម្បីធ្វើការចុះឈ្មោះសម្រាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍​នេះ លោកអ្នកគ្រាន់តែចូលទៅកាន់៖
Link: http://bit.ly/30nzghE
ឬទាក់ទងលេខទូរស័ព្ទ៖ +៦៦ ២០៦៦ ៨៨៨៨
អ៊ីម៉ែល៖ [email protected]
ទំព័រហ្វេសប៊ុក៖ Bumrungrad International
និងការិយាល័យតំណាងមន្ទីរពេទ្យ បំរុងរ៉ាត់ ប្រចាំនៅភ្នំពេញ៖
SG50: (+855) 81 988 898
CAM: (+855) 12 989 551

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T