សូម្បីមេដឹកនាំពិភពលោក ក៏ត្រូវចូលដោយថ្មើរជើងដែរ បែរជាយុវតីថ្លើមធំពីរនាក់ ហ៊ានបើកឡានចូលតំបន់ហាមឃាត់ក្នុងបរិវេណអតីតរាជវាំងចិន

//s5.kh1.co/75/75c2ac88e46e610d0729c08cd9faaecdc7060485.png
សង្គម

 ១៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មហាជនមានការខឹងសម្បាយ៉ាងខ្លាំង ពីទង្វើមិនគួរគប្បីរបស់យុវតីទាំង២នាក់នេះ។

ចិន៖ អ្នកទេសចរជនជាតិចិនពីរនាក់បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីចតរថយន្ត Mercedes ប្រភេទ SUV របស់ពួកគេនៅខាងក្នុងទីតំបន់ហាមឃាត់របស់ទីក្រុងប៉េកាំង ដើម្បីថតរូប selfies។ រថយន្តត្រូវបានហាមឃាត់ក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ ដើម្បីការពារវាពីការខូចខាត។ ទោះជាយ៉ាងណា យុវតីពីរនាក់នេះហ៊ានបើកឡាន Mercedes G-Wagen ចូលទៅក្នុងបរិវេណបូជនីយដ្ឋាន ដើម្បីថតរូបនិងបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Weibo (បណ្ដាញសង្គមរបស់ចិន)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបថតដែលយុវតី២នាក់ថតជាមួយរថយន្ត នៅតំបន់ហាមឃាត់
រូបថតដែលយុវតី២នាក់ថតជាមួយរថយន្ត នៅតំបន់ហាមឃាត់

អ្នកទាំងពីរបានបង្ហោះរូបថតនៅខាងក្នុងអតីតរាជវាំងចិន ដែលមានអាយុកាល៦០០ឆ្នាំ ហើយជាធម្មតាទីកន្លែងនេះបានទទួលភ្ញៀវទេសចរ១៩លាននាក់ក្នុងមួយឆ្នាំ។ ជាធម្មតា តំបន់នេះតែងតែបិទនៅថ្ងៃចន្ទ ប៉ុន្តែបែរជាពួកគេទាំងពីរនាក់នេះហ៊ានបើកឡានចូលមកដល់តំបន់ហាមឃាត់នេះទៅវិញ។ សូម្បីតែមេដឹកនាំពិភពលោកដែលចង់មកទស្សនានៅកន្លែងនេះ ក៏ត្រូវធ្វើដំណើរដោយថ្មើរជើងដែរ។ មន្ត្រីទទួលបន្ទុកខាងផ្នែកទាក់ទាញភ្ញៀវទេសចរបាននិយាយថា សារមន្ទីររាជវាំងមានការភ្ញាក់ផ្អើល និងបានសុំទោសយ៉ាងស្មោះចំពោះសាធារណជន។

រូបថតប៉ុន្មានសន្លឹកត្រូវបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo
រូបថតប៉ុន្មានសន្លឹកត្រូវបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo

មន្ត្រីម្នាក់បានប្ដេជ្ញាថា នឹងគ្រប់គ្រងនិងបញ្ឈប់សកម្មភាពបែបនេះមិនឲ្យកើតមាននៅថ្ងៃខាងមុខទៀត។ រូបថតប៉ុន្មានសន្លឹកដែលស្ថិតក្នុងភាពចម្រុងចម្រាសត្រូវបានគេបង្ហោះក្នុងសប្ដាហ៍នេះ ប៉ុន្តែត្រូវបានគេលុបចោលយ៉ាងលឿន បន្ទាប់ពីមានការផ្ទុះកំហឹងក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម។ ហើយក៏មានអ្នកប្រើប្រាស់មួយចំនួនបានចោទជាសំនួរថា តើពួកនាងអាចបើកឡានចូលបានដោយរបៀបណា? បើជាធម្មតាតំបន់នោះមានការយាមកាមយ៉ាងតឹងរឹងដូច្នេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T