មន្ត្រីបរិស្ថាន៖ បញ្ហាគុណភាពខ្យល់នៅកម្ពុជាមិនធ្ងន់ធ្ងរទេ បើប្រៀបជាមួយប្រទេសដទៃ

//s5.kh1.co/3b/3b4dc76acf29e03a991d94cd4b9e1b2e690687a5.jpg
សង្គម

 ១៨-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

គុណភាពខ្យល់នៅកម្ពុជាត្បិតថាមានការកើនឡើងនូវកម្រិតជាតិពុលដែលអាចបង្ករឲ្យមានផលប៉ះពាល់ខ្លះដល់សុខភាពពលរដ្ឋ តែវាមិនធ្ងន់ធ្ងរទេបើប្រៀបជាមួយប្រទេសដទៃ។ នេះជាអ្វីដែលអ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រាបានបកស្រាយប្រាប់ Khmerloadនាថ្ងៃ១៨មករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបកស្រាយពីសំណាក់មន្ត្រីក្រសួងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានរិះគន់ក្រសួងបរិស្ថានថាធ្វើការយឺតយ៉ាវរឿងផ្សព្វផ្សាយពីកម្រិតជាតិពុលដែលមើលទៅអួរអាប់ពាសពេញក្រុងភ្នំពេញ។ ការរិះគន់ចំៗតាមរយៈបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនផង និងក្នុងគេហទំព័រផ្លូវការរបស់ក្រសួងផងមានជាហូរហែ ដោយអ្នកទាំងនោះសំអាងថា គុណភាពខ្យល់ធ្លាក់ចុះបែបនេះ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបង្ហោះព្រោងព្រាតនូវបញ្ហារួចទៅហើយ ចំណែកឯក្រសួងទើបតែផ្សាយតាមក្រោយ។

ឆ្លើយតបដោយសុទិដ្ឋិនិយម អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបញ្ជាក់ម្តងហើយម្តងទៀតថា៖ «កម្រិតគុណភាពខ្យល់ធ្លាក់ចុះនេះមិនធ្ងន់ធ្ងរទេ បើប្រៀបជាមួយប្រទេសដទៃ។ ស្ថានភាពនេះមិនទាន់ឈានដល់ការប្រកាសអាសន្ននៅឡើយទេ ហើយវាក៏មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋនៅឡើយដែរ។»

លោកនេត្រ ភក្ត្រាបន្តថា៖ «ជាក់ស្តែកបើកម្រិតកំហាប់ជាតិពុលកាន់តែខ្ពស់​ វាអាចបង្កហានិភ័យដល់សុខភាពមែន។ តែចំពោះកម្រិតនៅកម្ពុជាប៉ុណ្ណឹងមិនទាន់បង្កជាស្ថានភាពប្រកាសអាសន្ននៅឡើយ ហើយមែនទែនទៅបញ្ហាកំហាប់គុណភាពខ្យល់ធ្លាក់ចុះនាប្រទេសផ្សេងក្នុងតំបន់ក៏មានការកើនឡើងដូចប្រទេសកម្ពុជាយើងដែរ ក្នុងនោះមានដូចជា ថៃ ឡាវ វៀតណាម ភូមាជាដើមដែលនៅអនុតំបន់ទន្លេមេគង្គ។»

យ៉ាងណាមន្ត្រីបរិស្ថានរូបនេះថា ស្ថានភាពខាងលើ វាអាចបង្កជាផលប៉ះពាល់តិចតួចដែរចំពោះពលរដ្ឋ ដូចនេះពលរដ្ឋគួរពាក់ម៉ាស់ពេលធ្វើដំណើរខាងក្រៅផ្ទះ ព្រមទាំងបរិភោគទឹកឲ្យបានច្រើន។

ចំពោះបញ្ហាបង្កលោកថា វាកើតឡើងមកពីការដុតគល់ជញ្ជាំ្រងរបស់ពលរដ្ឋនៅតាមជនបទ ចំហេះឥន្ធនៈនានាពីយានយន្ត ផ្សែងពីឧស្សាហកម្ម​ និងរោងចក្រ ការដ្ឋានធ្វើផ្លូវ សំណង់​ និងការដឹកដី ព្រមជាមួយនឹងការដុតសម្រាមជាដើម។

គួរបញ្ជាក់ថា ថ្មីៗក្រោយមានការបង្ហោះផ្សាយតាមរយៈបណ្តាញសង្គមជាបន្តបន្ទាប់នូវរឿងខ្យល់មានកម្រិតជាតិពុលនៅក្រុងភ្នំពេញ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ស្ថានភាពភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឲ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដារ ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T