តើអនីតិជនអាចប្តឹងអ្នកសារព័ត៌មាន​ ដែលផ្សាយរូបខ្លួនដោយគ្មានការ​បិទ​បាំងសោះជាសាធារណៈបាន ឬទេ?

//s5.kh1.co/77/778eb4f96fe56864407763174697dda06ccaa614.png
សង្គម

 ១៧-មករា-២០២០ ៦ល្ងាច · ៤ ឆ្នាំមុន

កន្លងទៅថ្មីៗ មានការចុះផ្សាយជាសាធារណៈអំពីសកម្មភាពនៃការប្រើប្រាស់អំពើហឹង្សា ពីសំណាក់អនីតិជន(ជនអាយុក្រោម១៨ឆ្នាំ)មួយក្រុមដែលបានប្រព្រឹត្តទៅលើអនីតិជនដូចគ្នាម្នាក់ក្នុងសាលារៀន។ សកម្មភាពហឹង្សាទាំងនោះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនរិះគន់យ៉ាងចាស់ដៃទៅលើអនីតិជនដែលជាជនបង្ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមានការរិះគន់រឿងការប្រើហឹង្សាដែលមិនគួរឲ្យកើតមានទាល់តែសោះក្តី គេឃើញមានទិដ្ឋភាពឆ្លើយឆ្លងខ្លះទៀតបានជជែកវែកញែកទៅនឹងចំណុចនៃការផ្សាយរូបថតរបស់អ្នកសារព័ត៌មានឯណេះទៅវិញ។

ជជែកត្រង់ថា អ្នកទាំងនោះហាក់បង្ហាញនូវការមិនពេញចិត្ត ដែលអ្នកសារព័ត៌មានមួយចំនួនបានបង្ហោះរូបថតជនបង្កជាអនីតិជនដោយមិនមានការបិទបាំងនូវអត្តសញ្ញាណ ឬមុខមាត់ខ្លះរបស់ពួកគេទាល់តែសោះ។ ហើយមានចម្ងល់ខ្លះទៀត បានលេចឡើងដោយចោទសួរថា តើអនីតិជន បើទោះបីជាជនរងគ្រោះ ឬជនបង្កក្តី អាចប្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធរឿងអ្នកសារព័ត៌មានបង្ហោះរូបខ្លួនជាសាធារណៈដោយពុំមានការបិទបាំងមុខទាល់តែសោះបានដែរ ឬទេ? ទាក់ទិននឹងចម្ងល់ខាងលើ Khmerloadបានសម្ភាសន៍ផ្តាច់មុខជាមួយលោកមេធាវី គង់ សំអុន។

មេធាវីរូបនេះបានឆ្លើយតបថា ក្នុងលក្ខខណ្ឌបែបនេះ បើអនីតិជនមិនពេញចិត្តនូវទង្វើដែលមានការបង្ហោះរូបខ្លួនដោយពុំមានការបិទបាំងជាសាធារណៈពីសំណាក់អ្នកសារព័ត៌មាន ពួកគេអាចប្តឹងបាន។ ការប្តឹងនេះ អនីតិជនអាចធ្វើបានតាមរយៈម្តាយឪពុក ឬអាណាព្យាបាលរបស់ខ្លួន ដោយរៀបចំឯកសារទៅកាន់ស្ថាប័នពាក់ព័ន្ធ។

លោកបន្តថា ព្រោះតាមច្បាប់ ទង្វើរបស់អ្នកសារព័ត៌មាន ដែលបង្ហោះផ្សាយនូវរូបថតអនីតិជនជាប់ទាក់ទងក្នុងលក្ខខណ្ឌផ្សេងៗជាសាធារណៈបែបនោះ ពិតណាស់វាជាកំហុស។ ទីមួយ វាបានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារអនីតិជននៅមានអនាគតវែងឆ្ងាយ បើទោះបីគេជាជនបង្កក៏ដោយ។ និងទីពីរ តាមច្បាប់ចំពោះអនីតិជន គេមានក្រមសីលធម៌វិជ្ជាជីៈត្រឹមត្រូវ​ ក្នុងនោះមានគោលការណ៍ និងសិទ្ធិជាមូលដ្ឋានរបស់អនីតិជន​ក្នុងន័យការពារអត្តសញ្ញាណជនសង្ស័យ ឬជាប់ពាក់ព័ន្ធ ខណៈមិនទាន់មានការកាត់សេចក្តីណាមួយពីតុលាការ ថាជននោះមានកំហុស ឬអត់នៅឡើយទេ។

យ៉ាងណាលោកមេធារីថា តាមស្ថានភាពនៃអំពើហឹង្សារបស់អនីតិជនដែលបានប្រពឹត្តខាងលើ បើទោះបីមិនមានរបួសស្នាមធ្ងន់ធ្ងរក៏ដោយក្តី តែវាជាអំពើដែលមិនគួរឲ្យកើតមានសោះតែម្តង ព្រោះវាបានបង្កផលប៉ះពាល់គួរសមដែរដល់អនាគតរបស់ពួកគេ និងគ្រួសារ។

លោកគង់ សំអុនបន្ថែមថា រឿងអំពើហឹង្សាស្រដៀងគ្នានេះ ចំពោះជនអាយុក្រោម និងលើស១៨ឆ្នាំមានស្ថានភាពខុសគ្នាផងដែរ។ បើករណីហឹង្សាកើតឡើងស្រាល នោះករណីនឹងដោះស្រាយដោយសន្តិវិធីត្រឹមការបង់ថវិកាតាមច្បាប់ប៉ុណ្ណោះ។ ចំណែកករណីទីពីរ បើហឹង្សាឈានដល់ស្ថានភាពរបួសធ្ងន់ធ្ងរ នោះជនបង្កអាចឈានដល់ការជាប់ពន្ធនាគារពី១ទៅ៣ឆ្នាំតាមស្ថានទម្ងន់ទោស។ និងករណីទីបី បើហឹង្សានោះបង្កឲ្យមានមនុស្សស្លាប់ នោះគេហៅថាហឹង្សាដោយចេតនា ហើយមានស្ថានភាពបទល្មើសកាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T