មេធាវី៖ ការបង្ហោះរូបថតអនីតិជនពាក់ព័ន្ធជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជន និងវិជ្ជាជីវៈ

//s5.kh1.co/78/7860d134b9ca165919d104edd96384e603566940.jpg
សង្គម

 ១៧-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗមានសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាតអំពីរូបថតរបស់អនីតិជន(ជនអាយុក្រោម១៨ឆ្នាំ)មួយក្រុមដែលបានបង្កហឹង្សាទៅលើអនីតិជនដូចគ្នាក្នុងសាលារៀន។ អ្វីដែលគេកត់សម្គាល់ អ្នកសារព័ត៌មានមួយចំនួនបានបិទបាំងមុខជនបង្ក ខណៈគេហទំព័រសារព័ត៌មានមិនតិចទេបានផ្សាយនូវរូបថតរបស់អនីតិជនសង្ស័យទាំងស្រុងដោយគ្មានការបិទបាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្សាយបែបនោះបានបង្កឲ្យមានការរិះគន់យ៉ាងចាស់ដៃ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើកឡើងថា អ្នកសារព័ត៌មានទាំងនោះហាក់គ្មានវិជ្ជាជីវៈទាល់តែសោះ ខណៈមួយចំនួនបានចោទជាសំណួរថា៖ «តើការបង្ហោះរូបថតអនីតិជន មិនថាជនសង្ស័យ ឬជនរងគ្រោះជាសាធារណៈដោយមិនមានការបិទបាំងបែបនេះ អ្នកសារព័ត៌មានខុសឬទេ? ហេតុអ្វី?»

ជាការឆ្លើយតប លោកមេធាវីគង់ សំអុនបានបញ្ជាក់ប្រាប់Khmerloadថា ទង្វើរបស់អ្នកសារព័ត៌មាន ដែលបង្ហោះផ្សាយនូវរូបថតអនីតិជនជាប់ទាក់ទងក្នុងលក្ខខណ្ឌផ្សេងៗជាសាធារណៈបែបនោះ ពិតណាស់វាជាកំហុស។

មេធាវីខាងលើពន្យល់លម្អិតថា៖ «ការបង្ហោះបែបនេះជាកំហុសព្រោះថា ទីមួយ វាបានប៉ះពាល់ដល់សិទ្ធិឯកជន ដោយសារអនីតិជននៅមានអនាគតវែងឆ្ងាយ បើទោះបីគេជាជនបង្កក៏ដោយ។​ ការផ្សាយនោះបានបំពានដល់បុគ្គល អាចប៉ះពាល់ដល់ការរៀនសូត្រ ក៏ដូចជាគ្រួសាររបស់គេផងដែរ។ ដូចនេះហើយ អ្នកបង្ហោះផ្សាយមិនថាអ្នកកាសែត ឬជនណាក៏ដោយត្រូវតែជាអ្នកទទួលខុសត្រូវលើការផ្សាយរបស់ខ្លួន។»

«ទីពីរ តាមច្បាប់ចំពោះអនីតិជន គេមានក្រមសីលធម៌វិជ្ជាជីៈត្រឹមត្រូវ​ ក្នុងនោះមានគោលការណ៍ និងសិទ្ធិជាមូលដ្ឋានរបស់អនីតិជន​ក្នុងន័យការពារអត្តសញ្ញាណជនសង្ស័យ ឬជាប់ពាក់ព័ន្ធ ខណៈមិនទាន់មានការកាត់សេចក្តីណាមួយពីតុលាការ ថាជននោះមានកំហុស ឬអត់នៅឡើយទេ។ ដូច្នេះ ការសន្និដ្ឋានថាខុស ឬត្រូវធ្វើឲ្យអ្នកផ្សាយកាន់តែមានកំហុស ក្នុងលក្ខខណ្ឌខ្លះទង្វើដែលយើងឃើញវាគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ។»

មេធាវីរូបនេះបានបង្ហើបថា ករណីហឹង្សារបស់អនីតិជនខាងលើវាអាជារឿងតូចទេ។ ជារឿងតូចព្រោះថា ជារួមគេអាចដោះស្រាយដោយសន្តិវិធីបានដោយមិនបង្កឲ្យប៉ះពាល់ដោយដល់កិត្តិយសខ្លួនឯង គ្រួសារ​ និងអនាគតដ៏វែងឆ្ងាយរបស់គេឡើយ ប៉ុន្តែបុគ្គលជាអ្នកផ្សាយរូបភាពទៅវិញទេដែលបង្កឲ្យបញ្ហាកាន់តែធំ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់ជនអាយុក្រោម១៨ឆ្នាំ ព្រមទាំងប៉ះពាល់ដល់វិជ្ជាជីវៈរបស់ខ្លួនផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T