ចុម! គ្រូតា Ferguson បង្ហាញអារម្មណ៍ភ័យខ្លាច ចំពោះក្លិបមួយនេះ

//s5.kh1.co/80/80d4312bb30b1bdb0706b85fda9739773f2e2ea8.jpg
កីទ្បា

 ១៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Sir Alex Ferguson ខ្លាច Liverpool នៅលើ Man UTD

បរទេស៖ បច្ចុប្បន្នអ្នកគាំទ្ររបស់ Liverpool កំពុងតែសប្បាយចិត្ត ខណៈក្រុមដែលពួកគេគាំទ្រកំពុងតែធ្វើបានល្អទៅៗ។ ក្រោយក្លាយជាជើងឯកពានរង្វាន់ក្លិបអាជីពលំដាប់កំពូលនៅអឺរ៉ុប UEFA Champions League កាលពីរដូវកាលមុន ពេលនេះហង្សក្រហមបាននឹងកំពុងតែស្វែងរកពាន Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Liverpool កំពុងឈរនៅកំពូលតារាងក្របខណ្ឌ Premier League ដោយដាច់ពិន្ទុពីក្រុមលេខ២ Manchester City ដល់ទៅ ១៤ពិន្ទុ និងចំណេញមួយប្រកួតនៅក្នុងដៃ។ ក្រុមរបស់លោក Jurgen Klopp នៅរដូវកាលនេះទំនងនឹងអាចឈ្នះពានលីគកំពូលក្នុងស្រុកជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល ៣០ឆ្នាំ។ 

លោក Jurgen Klopp
លោក Jurgen Klopp

ការវិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ Liverpool យ៉ាងដូច្នេះគឺជាអ្វីដែលអតីតអ្នកចាត់ការទូទៅរបស់ Manchester United លោក Sir Alex Ferguson ធ្លាប់បានលើកឡើងកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលក្លិបហង្សក្រហមប្រកាសតែងតាំងលោក Juren Klopp។ វីរបុរសរបស់  Man UTD លោក Fergunson គិតថា Klopp នឹងអាចជួយឲ្យ Liverpool ក្លាយជាក្រុមមួយដែលមានកម្រិតខ្ពស់ខ្លាំង។ 

បុរសសសញ្ជាតិស្កុតឡែន Sir Alex Ferguson ធ្លាប់បាននិយាយនៅក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៦ថា៖

"Klopp គឺជាបុគ្គលដ៏អស្ចារ្យម្នាក់។ ខ្ញុំបារម្មណ៍ចំពោះគេ ព្រោះថារឿងមួយដែល Man UTD មិនចង់ឃើញនោះគឺ Liverpool ស្ថិតនៅលើពួកយើង។" 

Sir Alex Ferguson
លោក Sir Alex Ferguson
លោក Sir Alex Ferguson

គួរឲ្យដឹងដែរថា Man UTD កំពុងតែឈរនៅលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League ដោយចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool ដល់ទៅ ២៧ពិន្ទុ ខណៈនៅចុងសប្ដាហ៍នេះក្រុមរបស់លោក Ole Gunnar Solskjaer នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីតតាំងជាមួយក្រុមរបស់លោក Jurgen Klopp៕

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T