អស្ចារ្យ! អគ្គនាយកក្រុមហ៊ុន​ស្រាបៀរកម្ពុជា មកជូនដំណើរអ្នកឈ្នះរង្វាន់ទាំង ​៣៩​ នាក់ទៅកាន់ចក្រភព​អង់គ្លេស​ដោយផ្ទាល់!

//s5.kh1.co/b7/b771184f7441a4b53e6ab986f0a649a3e7d78400.jpg
សង្គម

 ១៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតកាលពីយប់មិញនេះ អ្នកដែលឈ្នះរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ចំនួន៣៩នាក់ បានចេញដំណើរទៅដើរកម្សាន្តរយៈពេល៥ថ្ងៃ នៅឯចក្រភពអង់គ្លេស ដោយទឹកមុខពោរពេញទៅដោយភាពរំភើបសប្បាយរីករាយ។

ភ្នំពេញ៖ លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បាន​ចូលរួមជូនដំណើរអ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ចំនួន៣៩នាក់ទៅកាន់ចក្រភព​អង់គ្លេស ក្នុងដំណើរកម្សាន្ត ដែលមាន​​រយៈពេល​៥ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមទឹកមុខញញឹម​ញញែម​ និង​រួសរាយ​រាក់ទាក់ លោក លាង ពៅ បានមានប្រសាសន៍ថា៖

«ខ្ញុំពិតជារីករាយ ដែល​បានផ្តល់នូវបទពិសោធន៍ជីវិតដ៏គួរឱ្យរំភើបនេះ​ទៅកាន់អតិថិជនរបស់ស្រាបៀរកម្ពុជា និង​សូមជូនពរពួកគាត់ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព សប្បាយរីករាយ ទាំងពេលទៅ និងពេល​ត្រលប់មកវិញ»។

សម្តីរបស់លោក លាង ពៅ
  លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស  

អ្នកឈ្នះមួយរូបមកពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងរង់ចាំឡើងយន្តហោះទាំងទឹកមុខរំភើប ញញឹមស្ទើរបិទមាត់មិនជិត លោក កែម ពេជ្រ បានសម្តែងក្តីរីករាយថា៖

«នេះជាលើកទីមួយហើយសម្រាប់ខ្ញុំ ដែលត្រូវធ្វើដំណើរទៅ​អង់គ្លេស។ អារម្មណ៍ខ្ញុំពេលនេះ គឺភ័យផង​អរផងរកថា​មិន​ត្រូវ​ បន់ឱ្យតែដល់ទឹកដីអង់គ្លេសឆាប់ៗទេ»។

សម្តីរបស់លោក កែម ពេជ្រ
អ្នកឈ្នះរង្វាន់ពីស្របៀរកម្ពុជាទាំង ​៣៩​ នាក់ ធ្វើដំណើរទៅចក្រភព​អង់គ្លេស​

ក្រោមទឹកមុខរីករាយ ព្រមទាំងនិយាយផង​សើចផង កញ្ញា ស្រី រតនៈពិសី ដែលជាអ្នកឈ្នះរង្វាន់​ម្នាក់ទៀតមកពីរាជធានីភ្នំពេញដូចគ្នាបានឱ្យដឹងថា៖

«ក្តីស្រមៃ និង​ការទន្ទឹងរង់ចាំបានសម្រេចហើយ។ គិតៗទៅ ខ្ញុំ​គ្រាន់តែ​គាស់​ស្រាបៀរ​កម្ពុជា​មក​ដឹងថាឈ្នះភ្លាម រំភើប​បុកពោះ​ម្តង។ ពេល​ទៅ​សម្ភាស​នៅ​ស្ថានទូត ហើយ​ជាប់​បាន​ទៅ​ គឺ​បុក​ពោះ​ម្ដង​ទៀត​។ ដូច្នេះថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ខ្ញុំហើយ»។

សម្តីរបស់កញ្ញា ស្រី រតនៈពិសី

គួរឱ្យដឹងថា​ អ្នកឈ្នះរង្វាន់ទាំង៣៩នាក់ នឹងទៅដល់ព្រលានយន្តហោះ Manchester នៅម៉ោង ១១:១៥ នាទីថ្ងៃទី​១៧ មករា៕
តាមដានទាំងអស់គ្នាថា តើដំណើរកម្សាន្តនាំមកជូនដោយស្រាបៀរកម្ពុជាលើកទីបីនេះ សប្បាយ និង​គួរឱ្យចងចាំខ្លាំងប៉ុណ្ណា? ទស្សនារូបភាពខាងក្រោម៖ 

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T