ផ្ទះរបស់ Mario សង់ជិតរួចហើយ មិនដឹងស្អាតប៉ុណ្ណាទេ បើគ្រាន់តែធ្វើផ្ទះ ៣ឆ្នាំទៅហើយ

//s5.kh1.co/ac/acdf48e0bbc30ff50bdbc2361ab0a649f0ae0310.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រំភើបណាស់ Mario Maurer បង្ហើបពីការសាងសង់ផ្ទះថ្មី ដោយពេលនេះ ផ្ទះរបស់លោកជិតបញ្ចប់រួចរាល់ហើយបន្ទាប់ពីសាងសង់អស់រយៈពេល ៣ ឆ្នាំនិងបានចំណាយថវិកាជាច្រើនផងដែរ

ថៃ៖ អ្នកណាមិនស្គាល់ តារាសម្ដែងថៃ លោក Mario Maurer ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈរឿងភាគល្បីៗជាច្រើន មិនតែប៉ុណ្ណោះថែមទាំងមានមុខមាត់សង្ហា ដែលអាចទាក់ទាញចិត្តនារីៗបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា លោក Mario ទទួលបាននូវភាពជោគជ័យ និងមានភាពមមាញឹកក្នុងវិស័យសិល្បៈ ប៉ុន្តែលោកក៏មិនភ្លេចធ្វើនូវរឿងដ៏អស្ចារ្យមួយនេះផងដែរ ដោយលោកបានសាងសង់ផ្ទះថ្មីមួយ ដែលប្រើរយៈពេលជាយូរ រហូតដល់ទៅជិត ៣ ឆ្នាំ ប៉ុន្តែនៅតែមិនទាន់រួចរាល់នៅឡើយទេ។

កាលពីពេលថ្មីៗនេះ តារាសម្ដែង លោក Mario Maurer ក៏បានបង្ហើបពីដំណើរការនៃការសាងសង់ផ្ទះ បានឱ្យដឹងថា វាមិនទាន់រួចរាល់នៅឡើយទេ ព្រោះនៅមិនទាន់បានតុបតែងនៅកន្លែងខ្លះ ហើយថែមទាំងមិនមានពេលវេលាច្រើនគ្រប់គ្រាន់ បណ្តាលឱ្យការសាងសង់ផ្ទះមានរយៈពេលយូរ ហើយម៉្យាងទៀត គ្រឿងតុបតែទាំងនោះគឺត្រូវបាននាំចូលពីបរទេសទាំងអស់។ ដូច្នេះ បានធ្វើឱ្យវាចំណាយពេលយូរ ហើយថវិកាដែលបានប្រើសម្រាប់សាងសង់មិនមានការកើនឡើងទេ ប៉ុន្តែប្រាកដជាមិនតិចជាង ១០ លាននោះទេ ដោយសារតែការរចនាទៅតាមការដែលចូលចិត្តផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Mario បានបង្ហើបទៀតថា​ លោកពិតជាមានមោទនភាពណាស់ ដែលបានខិតខំសន្សំប្រាក់រហូតដល់បានសាងសង់ផ្ទះសម្រាប់ខ្លួនឯង និងសម្រាប់អ្នកម្តាយរបស់លោក ព្រោះលោកមិនដែលបានសាងសង់ផ្ទះពីមុនមកទេ។ នៅពេលមានឱកាសធ្វើ លោកក៏ចង់ធ្វើឱ្យអស់ពីសមត្ថភាពហើយក៏មានអារម្មណ៍ថា វាមិនងាយស្រួលនោះទេ។ លោកក៏បានសារភាពថា ត្រូវបានម្តាយរបស់លោករអ៊ូដាក់ ប៉ុន្តែនៅពេលដែលអ្នកម្ដាយរបស់លោកបានឃើញហើយ ក៏មានភាពរីករាយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario Maurer
Mario និងគ្រួសារ
Mario និងគ្រួសារ
Mario និងគ្រួសារ
Mario និងគ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T