ទីបំផុតរកឃើញហើយ! អ្នកឈ្នះកញ្ចប់ដំណើរកម្សាន្ដទៅលេង Paris និង Taipei នៅក្នុងកម្មវិធី «The Dream of Travelling» របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air!

//s5.kh1.co/99/99916a279458092725d902b0e886e2d67ea68634.jpg
សង្គម

 ១៥-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានបង្កើតកម្មវិធីមួយ ដែលមានឈ្មោះ ថា «The Dream of Travelling» សម្រាប់​ផ្ដល់ឱកាសដល់​អ្នកដែលមានក្ដីស្រមៃ ចង់ធ្វើដំណើរ​កម្សាន្ដ​ទៅមើល Eiffel Tower ដ៏ល្បីល្បាញប្រចាំប៉ារីស ឬចង់ទៅ​គយគន់​​ទីក្រុងតៃប៉ិ ពីលើជាន់ទី ៨៩ នៅអគារ​តៃប៉ិ ១០១ បានចូលរួមលេងកម្សាន្ដ និងមាន​ឱកាស​​ឈ្នះ​កញ្ចប់​ធ្វើដំណើរ​កម្សាន្ត​ទៅទី​​ក្រុង​ប៉ារីស ឬតៃ​ប៉ិ ដោយ​ឥតគិតថ្លៃ។ នេះអាចចាត់ទុក​ថាជាឱកាសមួយដ៏កម្រ និងអស្ចារ្យបំផុត ដែល EVA Air បានផ្ដល់​ឱកាស និងបង្កើតនូវ​កម្មវិធីកម្សាន្ដ​សប្បាយៗបែបនេះ សម្រាប់អតិថិជន និងមហាជនទូទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី «The Dream of Travelling» របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air
កម្មវិធី «The Dream of Travelling» របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កម្មវិធី «The Dream of Travelling» មានបេក្ខជនជាង ៦,០០០ នាក់បាន​ចូលរួម​​ ចុះឈ្មោះ​ចូលរួមលេងកម្សាន្ដ។ បន្ទាប់មកកម្មវិធីបានរៀបចំឈ្មោះបេក្ខជនទាំងនោះយកទៅ​បង្វិល Random (Lucky Draw) ជ្រើសរើសបេក្ខជនចំនួន ៣០ នាក់ មានឱកាសបន្ដ​ទៅចូលរួម​​លេង​ហ្គេមប្រកួត​សប្បាយៗ ដើម្បីឈានទៅដល់ការជ្រើសរើសអ្នកឈ្នះ ០២ រូបចុងក្រោយ មានឱកាសឈ្នះកញ្ចប់​ដំណើរកម្សាន្ដ​នៅទីក្រុង ប៉ារីស និង ទីក្រុងតៃ​ប៉ិ។

ក្នុងព្រឹត្តិការណ៍ប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកអ្នកឈ្នះ ០២ រូបចុងក្រោយនេះ បានប្រារព្ធ​រៀបចំឡើងនៅផ្សារទំនើប AEON Mall សែនសុខ រយៈពេល២ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៩ យប់។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ តារាចម្រៀង Original Song អ្នកនាង អេដា និងតារាហ្វេសប៊ុក​ល្បីឈ្មោះ លោក ហេង វិសាល ដើម្បីចែករំលែក​នូវបទពិសោធន៍ តាមរយៈការហោះហើរជាមួយ EVA Air តាមកៅអីអង្គុយប្រភេទ Business Class ក៏ដូចជាការដំណើរកំសាន្តរបស់ពួកគាត់ទៅទី​​ក្រុង​ប៉ារីស និង​តៃ​ប៉ិផងដែរ។ មិនតែប៉ុណ្ណោះ ចំពោះព្រឹត្តិការណ៍ដ៏ធំមួយនេះ ក៏មានការចូលរួមរបស់ពី​សំណាក់​ភ្នា​ក់ងារ​ក្រុមហ៊ុនទេសចរណ៍របស់ EVA Air ដូចជាក្រុមហ៊ុនទេសចរណ៍ World Pop Travel & Tour ក្រុមហ៊ុន VLK Royal Tourism  ក្រុមហ៊ុន World Express Tours & Travel និង មានស្ដង់លក់​សំបុត្រយន្ដហោះ ដើម្បីទទួលបានការ​បញ្ចុះតម្លៃ​សំបុត្រយន្តហោះដល់ទៅ ១៧ភាគរយ ទៅកាន់​រាល់​គោលដៅរបស់ EVA Air ទាំងអស់​​រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ី ទៀតផង។

អ្នកឈ្នះកញ្ចប់ដំណើរកម្សាន្ដទៅលេង Paris និង Taipei 
អ្នកឈ្នះកញ្ចប់ដំណើរកម្សាន្ដទៅលេង Paris និង Taipei 

យ៉ាងណាមិញ ព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅយ៉ាងរលូន ក្រោមសំឡេងហ៊ោកញ្ជៀវសប្បាយរីករាយ ពីសំណាក់​​បេក្ខជន​​​​ចូល​​រួមប្រកួតប្រជែង ភ្ញៀវកិត្តិយស និងអតិថិជនរបស់ EVA Air ជាច្រើនដែល​បាន​ចូលរួម។ ជាក់ស្ដែង ឆ្លងកាត់តាមការប្រកួតយ៉ាង​ស្វិតស្វាញ ទីបំផុតកម្មវិធី «The Dream of Travelling» បានរកឃើញ​​បេក្ខជន ០២ រូបចុងក្រោយ ដែលទទួលបានជ័យជម្នះ មានឱកាសធ្វើដំណើរកម្សាន្ដ​ដ៏រីករាយ​ទៅ​​កាន់​ទី​ក្រុងក្នុងក្ដីស្រមៃ​របស់ខ្លួន។ ក្នុងនោះ បេក្ខជនដែលទទួលបានកញ្ចប់ដំណើរកម្សាន្ដ​ទៅកាន់ទី​ក្រុង​ប៉ារីស គឺបានទៅលើ លោក ម៉ៅ សុវិទ្យា និងបេក្ខជនដែលទទួលបានកញ្ចប់ដំណើរកម្សាន្ដទៅកាន់ទីក្រុង តៃ​ប៉ិ បានទៅលើ លោក សេង គ្រុយ

គួរឱ្យដឹងដែរថា EVA Air គឺជាសមាជិក Star Alliance ហើយជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោម ក្រុមហ៊ុន​អាកាសចរណ៍ទាំង ១០ ជុំវិញពិភពលោកដែលទទួលបានកម្រិតផ្កាយ៥ SKYTRAX-rated 5-Star ។ អ្នកអានបានបោះឆ្នោតឱ្យ EVA Air ក្លាយជាក្រុមហ៊ុនមួយដែលល្អបំផុតក្នុងការធ្វើដំណើរ និង​លំហែកាយ​ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំង ១០ ហើយ TripAdvisor បានប្រគល់​ពាន​រង្វាន់​កំពូលៗឱ្យ EVA Air ទៅតាមប្រភេទ ចំនួន៥ ប្រភេទសម្រាប់ពានរង្វាន់ប្រចាំ​ឆ្នាំ ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​អាកាសចរណ៍ដោយអ្នកដំណើរ។

ក្រុមហ៊ុន អាកាសចរណ៍ EVA Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិឯកជនទីមួយរបស់តៃវ៉ាន់ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Evergreen Group និងជាផ្នែកមួយរបស់ក្រុមហ៊ុនដឹកទំនិញទូទាំងសកល Evergreen Line។ ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ដំណើរការដោយយន្តហោះ Boeing និងAirbus ជាង៨០គ្រឿងទៅ​កាន់គោលដៅ អន្តរជាតិជាង ៦០ គោលដៅទូទាំងទ្វីបអាស៊ី អូសេអានី អឺរ៉ុប និងអាមេរិកខាងជើង ដែលច្រកចេញចូលមាន​ដូចជា ទីក្រុង Paris ទីក្រុង Taipei ទីក្រុង Los Angeles ទីក្រុង New York ទីក្រុង San Francisco ទីក្រុង Seattle ទីក្រុង Brisbane និង ទីក្រុង Vancouver។ អ្នកដំណើរអាចស្វែងយល់បន្ថែមពី EVA កាលវិភាគធ្វើដំណើរ និងការកក់សំបុត្រតាមរយៈ៖ www.evaair.com ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T