ទឹកចិត្តឪពុក បណ្ដើរម៉ូតូរត់តាមកូនប្រុសក្នុងការប្រកួតរត់ប្រណាំង ដើម្បីផ្ដល់កម្លាំងចិត្ត

//s5.kh1.co/9b/9bfd82dc114f377a4bbe5da98775b8de2863a7d9.jpg
សង្គម

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឪពុកចុះពីលើម៉ូតូ និងស៊ូរត់ជាមួយកូនប្រុសដើម្បីផ្ដល់កម្លាំងចិត្ត

ម៉ាឡេស៊ី៖ ជាការពិតណាស់ ឪពុកម្ដាយតែងតែផ្ដល់ក្ដីស្រលាញ់ទៅដល់កូនៗគ្រប់រូប បើទោះជាមានពេលខ្លះពួកគាត់មិនបានបង្ហាញចេញតាមរយៈសកម្មភាពក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ បុរសជាឪពុកម្នាក់បានបង្ហាញក្ដីស្រលាញ់ និងកម្លាំងចិត្តទៅកាន់កូនប្រុស កំឡុងពេលប្រកួតរត់ប្រណាំងដែលរៀបចំឡើងដោយសាលាបឋម SK Seberang Rami ស្ថិតក្នុងទីប្រជុំជន Kuala Perlis។ នៅក្នុងការប្រកួតនោះដែរ មានការចូលរួមពីសំណាក់សិស្សានុសិស្សទាំងអស់ ហើយក៏មានសិស្សប្រុសម្នាក់ រត់ប្រណាំងដោយមានឪពុកជិះម៉ូតូតាមពីក្រោយ ចាំផ្ដល់កម្លាំងចិត្តឲ្យ។ លើសពីនេះទៅទៀត បុរសជាឪពុកបានសម្រេចចិត្តចុះពីលើម៉ូតូដោយបណ្ដើរផង រត់ផង តាមកូនប្រុសជាប់ជានិច្ចរហូតដល់ទីផ្ដាច់ព្រ័ត្រ។

ក្រោយពីរូបភាពរបស់ឪពុកកូនទាំងពីរបង្ហោះទៅលើបណ្ដាញសង្គមរួចមក​ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ហើយត្រូវបានគេចាត់ទុកថានេះជាប្រកួតរត់ប្រណាំងដែលមិនគិតពីឈ្នះចាញ់ គឺវាគ្រាន់តែជាការរត់ដែលពោរពេញទៅដោយក្ដីស្រលាញ់រវាងឪពុកនិងកូនប្រុសប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
បុរសជាឪពុក និងកូនប្រុស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T