ចេញហើយ! Galaxy ស៊េរី A51 និង A71 ដ៏ទំនើបអស្ចារ្យជំនាន់ថ្មីរបស់ សាមសុង ដាក់សម្ពោធជាផ្លូវការនៅទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូណេស៊ី! (មានវីដេអូ)

//s5.kh1.co/d9/d995cab7544de53219b54370c568b0cdf4b5d4af.jpg
បច្ចេកវិទ្យា

 ១៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន សាមសុង បានដាក់សម្ពោធស្មាតហ្វូនជំនាន់ថ្មី ​Galaxy ស៊េរី A51 និង A71 ជាផ្លូវការហើយ ដោយមានការចូលរួមពីតារាតំណាងផលិតផល សាមសុង អន្តរជាតិ គឺក្រុមចម្រៀងនារីដ៏ល្បី BLACKPINK នៅឯទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ី៖ ក្នុងដើមឆ្នាំ ២០២០ នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ពិតជាបានផ្តល់ជូននូវអ្វីដែលថ្មី ទំនើប និងកាន់តែធំអស្ចារ្យ ដល់អតិថិជនរបស់ខ្លួនទូទាំងពិភពលោកមែន។ ឆ្លងតាមការដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅទីក្រុងចាហ្គាតា ប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា  «Galaxy A 2020 AWESOME LIVE»  ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនចំនួន ២ ម៉ូឌែលទៀត ដែលស្ថិតក្នុងត្រកូល A ស៊េរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ូឌែលទាំង ២ ស៊េរីដែលកំពុងតែពញ្ញាក់ និងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ស៊េរី Galaxy A51 និង Galaxy A71។ ក្រោយពីការសម្ពោធ និងដាក់ឱ្យអ្នកចូលរួមកាន់ប៉ះផ្ទាល់រួចមក Galaxy A51 និង Galaxy A71 ទាំងពីរនេះ គឺពិតជាមានរូបរាងស្រស់ស្អាតខ្លាំង និងទាក់ទាញជាទីបំផុត ជាពិសេសបានបំពាក់នូវ លក្ខណៈពិសេសៗជាច្រើនទៀត ដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A កន្លងមក។

កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ដាក់សម្ពោធដ៏អស្ចារ្យ និងរំជើបរំជួលជាទីបំផុតនេះ តារាតំណាងផលិតផល សាមសុង អន្តរជាតិចំនួន ៤ រូប របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកូរ៉េ ក៏បានបង្ហាញខ្លួន និងផ្តល់ជូននូវភាពរំភើបសប្បាយរីករាយ ក្នុងការដាក់សម្ពោធនោះផងដែរ។ ក្រុមហ៊ុន សាមសុង បានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូន ជំនាន់ថ្មីដ៏ទំនើបអស្ចារ្យស៊េរី Galaxy A51 និង Galaxy A71 នេះ គឺនឹងធ្វើការដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជា ពេលខាងមុខឆាប់ៗនេះ។ ដូច្នេះសូមអតិថិជនទាំងអស់ កុំភ្លេចរង់ចាំតាមដានព័ត៌មានលម្អិតទាំងអស់គ្នាថា តើវាពិតជាមានអស្ចារ្យ និងឡូយប៉ុណ្ណា។ ខ្ញុំថាឡូយគឺឡូយហើយ…! ឃើញហើយ បើមិនលង់បាក់ចិត្តទេហ៊ានភ្នាល់ក៏បានដែរ។

កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ

ជាមួយនឹងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ សម្រាប់ប្រទេសកម្ពុជាយើងក៏មានប្រតិភូជាច្រើនរូប ចូលរួមក្នុងកម្មវិធីនោះផងដែរ ដោយក្នុងនោះរួមមានដូចជា គណៈគ្រប់គ្រងផលិតផលផ្នែកទូរស័ព្ទដៃ របស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា ក្រុមរាំតំណាងផលិតផលសាមសុង OMG និងជាពិសេសតារាតំណាងផលិតផលក្រុមហ៊ុន សាមសុង កម្ពុជាដ៏ស្រស់ស្អាតគឺកញ្ញា មាន សូនីតា ផងដែរ ។

ដោយឡែកខាងក្រោមនេះ គឺជាទំហំ និងលក្ខណៈពិសេសៗត្រួសៗនៃស្មាតហ្វូនស៊េរី Galaxy A51 និង Galaxy A71 ជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២០នេះ៖

Samsung Galaxy A71
- អេក្រង់៖ 6.7” FHD+ Super AMOLED, Infinity-O Display
- កាមេរ៉ាក្រោយ៖ ៤គ្រាប់ (64 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP)
- កាមេរ៉ាមុខ៖ 32 MP
- រ៉េម៖ 6GB / 8GB
- មេម៉ូរី៖ 128 GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន ២
- ថាមពលថ្ម៖ 4,500 mAh (25W Fast charging) / C-Type
- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

Samsung Galaxy A51
- អេក្រង់៖ 6.5” FHD+ Super AMOLED, Infinity-O Display
- កាមេរ៉ាក្រោយ៖ ៤គ្រាប់ (48 MP, 12 MP Ultra-Wide, 5 MP Macro, 5 MP Depth)
- កាមេរ៉ាមុខ៖ 32 MP
- រ៉េម៖ 6GB / 8GB
- មេម៉ូរី៖ 128 GB អាចបន្ថែមក្រៅបានរហូតដល់ 512 GB
- រន្ធដាក់ស៊ីម៖ ដាក់ស៊ីមកាតបាន ២
- ថាមពលថ្ម៖ 4,000 mAh (15W Fast charging)
- បច្ចេកវិទ្យាដោះសោរ៖ ស្កេនក្រយៅដៃលើអេក្រង់

កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ

សូមជម្រាបដល់អតិថិជន ដែលកំពុងតែចង់បាន ចង់ជាវ ចង់ប៉ះ ចង់ឃើញផ្ទាល់ទាំងអស់ថា  នេះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ​ យើងនៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូននៅពេលខាងមុខដ៏ឆាប់នេះ ជាមួយនឹងតម្លៃជាក់ស្តែងនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
កម្មវិធីដាក់សម្ពោធស្មាតហ្វូន Galaxy ស៊េរី A51 និង A71 ជាផ្លូវការ
វីដេអូ

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដោយផ្ទាល់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T