ដោយត្រូវការចុះចតជាបន្ទាន់ យន្តហោះមួយគ្រឿងបានបង្ហូរឥន្ធនៈពីលើសាលារៀន (មានវីដេអូ)

//s5.kh1.co/3d/3d808e8b0e5e6aeea3b7a481418d60380e9e20d3.jpg
សង្គម

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ហេតុការណ៍នេះបានកើតឡើងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិឡុសអាន់ជឺឡេស។

អាមេរិក៖ បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបង្ហូរឥន្ធនៈនៅលើទីធ្លាសាលារៀនមួយចំនួន ខណៈពេលវាត្រូវការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិឡុសអាន់ជឺឡេស។ យ៉ាងហោចណាស់មានមនុស្សចំនួន៦០នាក់រួមទាំងកុមារនិងមនុស្សធំជាច្រើនកំពុងទទួលការព្យាបាល ដោយសារបញ្ហាស្បែកនិងបញ្ហាដកដង្ហើម។ បើតាមច្បាប់អាកាសចរណ៍ចែង ប្រេងឥន្ធនៈអាចនឹងត្រូវបានគេបង្ហូរ នៅក្នុងករណីចុះចតជាបន្ទាន់ ប៉ុន្តែមានតែលើតំបន់ដែលបានកំណត់និងនៅរយៈកម្ពស់ខ្ពស់តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាណាព្យាបាលរបស់ក្មេងៗកំពុងរង់ចាំនៅខាងក្រៅសាលា
អាណាព្យាបាលរបស់ក្មេងៗកំពុងរង់ចាំនៅខាងក្រៅសាលា

ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានវិលត្រឡប់មកអាកាសយានដ្ឋានវិញ ដោយសារបញ្ហាម៉ាស៊ីន។ បើនៅសាលា Park Elementary School ក្នុងទីក្រុង Cudahy ដែលមានចម្ងាយ២៦គីឡូម៉ែត្រពីភាគខាងកើតអាកាសយានដ្ឋាន អ្នករងរបួសទាំងអស់គឺមិនសូវធ្ងន់ធ្ងរប៉ុន្មាននោះទេ។ 

យោងតាមកាសែត Los Angles Times បានឲ្យដឹងថា ក្មេងៗចំំនួន២ថ្នាក់គឺកំពុងលេងនៅខាងក្រៅ ស្របពេលដែលយន្តហោះបានបញ្ចេញប្រេងឥន្ធនៈពីលើ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យន្តហោះដឹកអ្នកដំណើរបានបញ្ចេញឥន្ធនៈ ដើម្បីកាត់បន្ថយទម្ងន់របស់វា នៅពេលចុះចត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T