តាមសន្យាម្តាយ! ពេលនេះ​ ពេជ្រ​ សូលីកា​ ត្រូវដេីរតួជាម្តាយ និងបងស្រី​ មេីលថែប្អូន​ស្រី ក្រោយជួបបញ្ហាដ៏កក្រើក

//s5.kh1.co/54/541baa5a118e50e4e28b41861d369495d8d14293.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយជួបបញ្ហា ពេលនេះ ពេជ្រ សូលីកា មើលថែប្អូនស្រីតាមសន្យាម្តាយ ដើរតួជាប្អូនស្រីផង បងស្រីផង និងជាម្តាយផង

ភ្នំពេញ៖ រឿងរ៉ាវដ៏រន្ធត់ដើមឆ្នាំ២០២០ ម្តាយតារាចម្រៀងពេជ្រ សូលីកា ក្លាយជាឃាតករសម្លាប់មនុស្ស ធ្វើឲ្យកូនៗតូចបានរស់នៅកំព្រា ត្រឹមរយៈពេលមួយពព្រិចភ្នែក ដោយសារតែភ្លើងប្រច័ណ្ឌរបស់ខ្លួន ជាមួយនឹងគូស្នេហ៍ភេទដូចគ្នា ជាអ្នកចងការប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ តារាស្រីរូបនេះត្រូវបានហ្វេនមួយចំនួនពិតជាព្រួយបារម្ភដល់នាង និងកូនក្នុងផ្ទៃយ៉ាងខ្លាំង ដែលបានមកជួបរឿងពិបាកចិត្តទាំងនេះ មិនត្រឹមតែប៉ុណ្ណោះនៅពេលនេះ នាងក៏បានដើរតួជាម្តាយផង ឪពុកផង និងបងស្រីផង ត្រូវមើលថែប្អូនស្រីជាទីស្រលាញ់ ខណៈអ្នកម្តាយជាប់ពន្ធនាគារ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានមើលថែប្អូនស្រីបានយ៉ាងល្អ រួមជាមួយនឹងគូអនាគតនាង ដែលស្រលាញ់ផ្តល់ភាពកក់ក្តៅឲ្យដូចបងប្អូន និងកូនយ៉ាងដូច្នោះ ដែលជាអ្វីដែលនាង បានសន្យាជាមួយនឹងអ្នកមានគុណកំពុងតែជាប់ក្នុងពន្ធធានាគារ។ ដោយក្នុងនោះនាងបានរៀបរាប់ថា៖

«ព្រោះតែគាត់ ខ្ញុំទន់ជ្រាយមិនកើតទេ ប្អូនស្រីកម្សត់របស់បង ទោះបងហត់ប៉ុណ្ណា បងក៏មិនព្រមឲ្យអូនមកពិបាកដែរ នេះជាអ្វីដែលបងសន្យាជាមួយម៉ាក់»។

សាររបស់ពេជ្រ សូលីកា

តាមរយៈសារមួយនេះ ហ្វេនជាច្រើនក៏បាននាំគ្នាលើកទឹកចិត្តដល់នាង ដែលកំពុងតែជួបរឿងពិបាក ខណៈពេលដែលមានកូន​នៅក្នុងផ្ទៃថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា ពេជ្រ សូលីកា 
ពេជ្រ សូលីកា ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ពេជ្រ សូលីកា និងម្តាយ
ពេជ្រ សូលីកា និងម្តាយ
គ្រួសារនាង
គ្រួសារនាង
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ប្អូនពេជ្រ សូលីកា
ប្អូនពេជ្រ សូលីកា
https://s5.kh1.co/__image/w=443,h=687,q=100/c7/c764d98730523ed08e8838859e016edfa890fbb9.jpg
សាររបស់នាង
សាររបស់នាង
ពេជ្រ សូលីកា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T