ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់និង ១៦ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអន្លង់ដ៏ធំបានលេបត្របាក់រថយន្ដក្រុងដឹកអ្នកដំណើរនៅភាគពាយព្យនៃប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា
រថយន្តក្រុងសាធារណៈមួយគ្រឿងទើប
តែបានឈប់នៅស្តុបមួយក្នុងទីក្រុង Xining ស្រាប់តែភ្លាមៗនោះ ដីចាប់ផ្តើមបាក់ស្រុត
ដែលបណ្តាលឱ្យរថយន្តដែលឈប់នៅទីនោះក៏បានធ្លាក់ចូលទៅក្នុងរណ្តៅនិងផ្ទុះឆេះឡើង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៥ និង៣០នាទីល្ងាច តាមបណ្ដោយផ្លូវ Nandajie ក្នុងទីក្រុង Xining ។

រដ្ឋាភិបាលទីក្រុង Xining បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារថា សាក
សពសរុប ៦នាក់ ត្រូវបានរកឃើញ ហើយមនុស្ស ១៦ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ គួររម្លឹកផងដែរថា កាលឆ្នាំ ២០១៨ មានមនុស្សយ៉ាងហោចណាស់ ៤នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុបាក់ស្រុតផ្លូវដូចគ្នានៅទីក្រុង Dazhou ភាគនិរតីនៃប្រទេសចិន។
បើយោងតាមការស៊ើបអង្កេតបានឱ្យដឹងថា ការបាក់ស្រុតផ្លូវនេះគឺបណ្តាលមកពីការបែកបំពង់ទឹកដែលកប់នៅក្រោមផ្លូវដោយសារភ្លៀង៕

