កំពុងល្បី បុរសលក់ការ៉េមកីរូបនេះ មានមុខស្រដៀងនឹង កុំកុំ បេះដាក់!

//s5.kh1.co/a2/a23ace427d4c3500a5f94acaad7f3f44ae8dd08e.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុខស្រដៀងគ្នាមែនតែវាសនាខុសគ្នាដោយ ម្នាក់ជាកំពូលតារាកុងហ្វូហ្វូលីវូដល្បីឈ្មោះ ម្នាក់ទៀតជាអ្នកលក់ការ៉េមកី ម្នាក់ជាIdol ម្នាក់ជាហ្វេន។ ហើយនេះមិនមែនជាលើកទី១នោះទេ តែលោក កុំកុំ មានអ្នកគាំទ្រមុខស្រដៀងនឹងលោក ពោលគឺកន្លងមកក៏មានជាច្រើននាក់ផ្សេងទៀតផងដែរ។

ឥណ្ឌូនេស៊ី៖ កាលពីថ្មីៗនេះ បានផ្ទុះការភ្ញាក់ផ្អើលមួយ ដែលមានបុរសអ្នកលក់ការ៉េមកីតាមចិញ្ចើមផ្លូវនៅឯប្រទេសឥណ្ឌូនេស៊ីម្នាក់ មានមុខមាត់ស្រដៀងទៅនឹង កំពូលតារាកុងហ្វូជើងចាស់ប្រចាំប្រទេសចិន លោក Wing Chun រហ័ស្សនាម កុំកុំ យ៉ាងបេះដាក់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ យោងតាមរូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ បានឲ្យឃើញថា បុរសអ្នកលក់ការ៉េមកីរូបនេះ ក៏ជាហ្វេនផ្កាប់មុខមួយរូប របស់លោក កុំកុំផងដែរ ដោយភាគច្រើនលោកតែងនិយមចូលចិត្តលេងស្ទាយ៍តុបតែងខ្លួនតាម កំពូលតារាកុងហ្វូ កុំកុំ ហើយសូម្បីតែម៉ូតសក់ក៏លោកបានកាត់តាមលោក កុំកុំផងដែរ។

គួររំឮកផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកំពូលតារាកុងហ្វូ ហូលីវូដ លោក កុំកុំ មានប្រិយមិត្តគាំទ្រដែលមានមុខមាត់ស្រដៀងនឹងលោក ដោយសារតែលោកគឺជាតារាល្បី ទទួលបានការស្រលាញ់គាំទ្រពីមនុស្សជុំវិញពិភពលោក ដោយហេតុនេះមិនចម្លែកនោះទេ ដែលអ្នកគាំទ្រពេញចិត្តនឹងលេងស្ទាយ៍តុបតែងខ្លួនតាមលោកផងដែរ៕ 

បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េមកីនៅ ឥណ្ឌូនេស៊ី
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
បុរសលក់ការ៉េម​ និង កុំកុំ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T