កម្មវិធីសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុម​ហ៊ុន​ អ៊ី អេហ្វ ជី (អិច​ប្រេស​ ហ្វូដ គ្រុប)!

//s5.kh1.co/f5/f567ae6c2fb068a3e8d7e0b8c0d69603080bb8a6.jpg
សង្គម

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុម​ហ៊ុន​ អិច​ប្រេស​ ហ្វូដ គ្រុប (អ៊ី អេហ្វ ជី) ​បាន​​​​​បើក​សម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់ខ្លួន​ ដែល​មាន​ទី​តាំង​ស្ថិត​​​នៅ​​អគា​រ​​ City ​Tower កាល​ពី​​ថ្ងៃទី​០៨​ ខែ ​មករា​ ឆ្នាំ​២០២០ កន្លងទៅ​។

ភ្នំពេញ៖ កាល​ពី​​ថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ​២០២០ កន្លងទៅ​នេះ ក្រុម​ហ៊ុន​ អិច​ប្រេស​ ហ្វូដ គ្រុប (អ៊ី អេហ្វ ជី) ​បាន​​​​​បើក​សម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់ខ្លួន​ ដែល​មាន​ទី​តាំង​ស្ថិត​​​នៅ​​អគា​រ​​ City ​Tower។ ការ​​ដាក់​ឲ្យ​ដំណើរ​ការ​​នៃ​​ការិយាល័យ​​ថ្មី​នេះ​ គឺ​ដើម្បី​​ឆ្លើយ​តប​ទៅ​​តាម​​​ប្រតិបត្តិ​ការ​របស់​​​​ក្រុម​ហ៊ុន​ដែល​មានភាព​រីក​ចម្រើន និង​​ចំនួន​បុគ្គលិក​​កើន​ឡើង​ជា​​លំដាប់​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​បើក​​​សម្ពោធ​ការិយាល័យ​ថ្មី​​នេះ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​ប្រកប​ទៅ​ដោយសេចក្ដី​​​សោមនស្ស​​រីករាយ​​​​ដោយ​មាន​ការ​អញ្ញើញ​ចូល​រួម​​ពី​សំណាក់​គណៈគ្រប់​គ្រង និង​​​​ក្រុម​ការ​ងារ​ទាំង​អស់​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី

ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី

ចាប់តាំង​ពីឆ្នាំ​២០០៥ ក្រុម​ហ៊ុន អ៊ី អេហ្វ ជី បាន​បន្ដ​ចូល​រួម​ចំណែក​ក្នុ​ងការ​លើក​ស្ទួយដល់​​​​វិស័យ​​ ចំណីរអាហារ​ និង​ភេសជ្ជៈ​ តាម​រយៈ​ការ​នាំ​យក​នូវ​​ម៉ាក​ផលិតផល​​​អន្ដរជាតិ​​​ល្បីៗជា​បន្ដ​បន្ទាប់​​​​មក​កាន់​​ទីផ្សារ​កម្ពុជា​​​​​​​រួម​មាន​៖ ដឹភីហ្សា ខមផេនី​ (THE PIZZA COMPANY) ការ៉េមដេ​រី​ឃ្វី​ន (DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់​ និងកា​ហ្វេ​គ្រី​ស​ស្ពីគ្រី​ម (KRISPY KREME)​ បា​ប៊ី​ឃ្យូផ្លា​ហ្សា (BAR B Q Plaza) ហាង​ការ៉េម​ស្វិនសិន (SWENSENS) ហើយកាលពី​ថ្មីៗ​​នេះក្រុមហ៊ុន​​​បានទទួល​​សិទ្ធិ​ផ្ដាច់​មុខក្នុ​ង​ការ​បើក​​ដំណើរ​ការ​​ហាង ដឺ ឃូហ្វី ឃ្លឹប (The Coffee Club)​​ ដំបូង​​​គេ​នៅ​ក្នុ​ង​កម្ពុជា​ផង​ដែរ​។​

ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី

គួរបញ្ជាក់ផងដែរថា ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី អេហ្វ​ ជី មាន​ទីតាំង​ស្ថិត​នៅ​អគារ​​ City ​Tower​ (ជាន់ទី​៧) តាម​​មហាវិថី ម៉ៅ​សេទុង​ សង្កាត់ ផ្សារ​ដេប៉ូទី១ ខណ្ឌទួលគោក​​ រាជធានី​ភ្នំពេញ​៕

ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
ពិធីសម្ពោធ​​​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ក្រុម​ហ៊ុន អ៊ី​ អេហ្វ​ ជី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T