HungryApp™ កម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទដ៏ថ្មីស្រឡាង បើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ!

//s9.kh1.co/fe/fe7162dbf7cc18d14981e7cf270ac19e5a987fdd.jpg
សង្គម

 ១៧-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្ងៃពុធទី ១៦ ខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្តសម្ព័ន្ធ​របស់ក្រុមហ៊ុន RMA Group បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវកម្មវិធីដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមទូរស័ព្ទ​របស់​ខ្លួនគឺ HungryApp™ នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១

ភ្នំពេញ៖ ថ្ងៃពុធទី ១៦ ខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្តសម្ព័ន្ធ​របស់ក្រុមហ៊ុន RMA Group បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវកម្មវិធីដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមទូរស័ព្ទ​របស់​ខ្លួនគឺ HungryApp™ នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១។ ពិធីសម្ពោធជាផ្លូវការនៃ HungryApp™ ប្រារព្ធឡើងដោយមានពិធីកាត់ខ្សែបូររួមគ្នារវាងក្រុមហ៊ុន EFG និង RMA Cambodia ដែលមានការចូលរួមពីគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងដៃគូសហការ និងភ្ញៀវជាង២០០នាក់ទៀតពីប្រទេស ឡាវ ថៃ និងមីយ៉ាន់ម៉ា តាមរយៈវីដេអូផ្សាយផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HungryApp™
HungryApp™

លោក Nicolas Martin អគ្គនាយក​ HungryApp™  បានលើកឡើងថា៖ 

“ចក្ខុ​វិស័យ​​របស់ ​HungryApp™​ គឺ​នាំជូននូវភាពសប្បាយរីករាយដល់អតិថិជន​តាមរយៈ៣ចំនុចសំខាន់ៗគឺ ការដឹកជញ្ជូនរហ័សទាន់ចិត្ត ភាពងាយស្រួល​ដែលអតិថិជនអាចកុម្ម៉ង់ពីភោជនីយដ្ឋានផ្សេងៗគ្នាក្នុងពេលតែមួយ និងផ្ដល់នូវសេវាដឹក​ជញ្ជូនដោយឥតគិតថ្លៃ។”

លោក Nicolas Martin 
HungryApp™
HungryApp™

បច្ចុប្បន្ននេះ HungryApp™ មានហាងល្បីៗលំដាប់អន្ដរជាតិជាដៃគូរដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) , ហាង ដឹ កូហ្វី ក្លិប (The Coffee Club), ហាងការ៉េមស្វិនសិន (Swensen’s), ហាងការ៉េមឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម (Krispy Kreme), បាប៊ី ឃ្យូ ផ្លាហ្សា (Bar. B. Q Plaza), កូកាកូឡា (Coca-Cola) និង ស្រាបៀរសឹង្ហារ (Singha Beer)។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ មានជម្រើសទូទាត់ជាច្រើន និងមានរហូតទៅដល់៣ភាសា (ខ្មែរ អង់គ្លេស និងចិន) ។

HungryApp™
HungryApp™

លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី មានប្រសាសន៍ថា 

“កម្មវិធីទូរស័ព្ទដៃ HungryApp™ នឹងបង្កើនភាពងាយស្រួលផ្ដល់ជូនអតិថិជនក្នុងការកុម្ម៉ង់អាហារនិងភេសជ្ជៈ​ពីហាង​​ទាំងអស់​របស់​​អ៊ី អេ​ហ្វ ជី​។ ម្យ៉ាងទៀតការដាក់ឲ្យប្រើប្រាស់ HungryApp™ នេះបានបង្ហាញពីនវានិវត្តន៍របស់ក្រុមហ៊ុនក្នុង​ការ​ផ្ដល់នូវភាពងាយស្រួលនិងភាពសប្បាយរីករាយដល់អតិថិជន និងការវិវត្តទៅមុខឥតឈប់ឈររបស់យើង។”​

លោក Martin Darby 
HungryApp™
HungryApp™

ក្រៅពីចំណុចសំខាន់ៗខាងលើ HungryApp™ ក៏​ផ្ដល់ជូននូវគុណភាពស្ដង់ដារខ្ពស់ ដោយ​​បុគ្គលិកមានភាព​រួសរាយរាក់ទាក់ និង​​បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងផ្នែកអនាម័យ ការផ្ដល់សេវាកម្មដល់អតិថិជន និងការគោរពពេលវេលា។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ បានដាក់ចេញនូវមុខងារ “Contactless Delivery and Payment” ដែល​ផ្ដល់ភាពងាយស្រួល អនាម័យ ​និង​សុវត្ថិភាពសម្រាប់​អតិថិជនផង​ដែរ។

HungryApp™
HungryApp™

គួរបញ្ជាក់ផងដែរថា HungryApp™ នឹងពង្រីកសេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងភ្នំពេញក្នុងខែមករាឆ្នាំ២០២១ ហើយនឹងឆ្ពោះទៅកាន់គ្រប់ខេត្តក្រុងនៅទូទាំងប្រទេសត្រឹមពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីពិសេសៗជាច្រើននឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ដែលមានដូចជា៖ កម្មវិធីផ្ដល់រង្វាន់ដល់សមាជិក HungryApp™ និងការដាក់បញ្ចូលមុខម្ហូបថ្មីៗជាដើម។ ហើយ HungryApp™ ក៏គ្រងដាក់ដំណើរការAppរបស់ខ្លួន ទៅប្រទេសមីយ៉ាន់ម៉ានិងឡាវផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពី HungryApp™ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ facebook.com/hungryappasia, or visit efg.rmagroup.net ឬដោនឡូតតាមរយៈ App Store និង Google Play Store​តាមរយៈ​លីង៖ https://get.hungryapp.asia/​ ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T