ចាក់ដោត ! តារាចម្រៀង៣រូប ច្រៀងពីជីវិតចំណាកស្រុក ស្តាប់ហើយក្តុកក្តួល (មានវីដេអូ)

//s5.kh1.co/cc/cc2eb6dcd1771d521d55adfe2c905e6b887ed9e7.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀង៣រូប លោក សាន​ ផានិត លោក ណាំ ប៉ុណ្ណារ័ត្ន និងលោក លី យ៉ាំង បានច្រៀងចម្រៀងមួយបទរួមគ្នា មានចំណងជើងថា «រដូវស្លឹកឈើជ្រុះ» មានអត្ថន័យចាក់ដោតខ្លាំង ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត សរសើរមិនដាច់ពីមាត់។

ភ្នំពេញ៖ ទទួលបានការចាប់អារម្មណ៍សារជាថ្មី ក្រោយពេលតារាចម្រៀងប្រចាំប្រទេសកម្ពុជា​៣រូប គឺលោក សាន​ ផានិត លោក ណាំ ប៉ុណ្ណារ័ត្ន និងលោក លី យ៉ាំង បានចាប់ដៃគ្នាចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា «រដូវស្លឹកឈើជ្រុះ» ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងនិយាយសរសើរដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀង៣រូប
តារាចម្រៀង៣រូប

ទៀតសោត តាមរយៈបទចម្រៀងមួយបទនេះផងដែរ ពិតជាមានអត្ថន័យជ្រាលជ្រៅ និងចាក់ដោតខ្លាំង ដោយបានច្រៀងរៀបរាប់ពីជីវិតរបស់អ្នកចំណាកស្រុក ទៅធ្វើការនៅស្រុកគេ និងដូចជាបានបង្ហាញឲ្យឃើញពីការតស៊ូ សេចក្តីនឹករលឹករបស់ពួកគេចំពោះឪពុកម្តាយ ក្រុមគ្រួសារ និងមាតុភូមិកំណើត ។

កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងអំឡុងពេលដែលតារាទាំង៣ដួង ទៅបំពេញភារកិច្ចក្នុងការងារសិល្បៈ នៅឯប្រទេសកូរ៉េនោះ លោកថែមទាំងឆ្លៀតឱកាសដ៏ពិសេសនេះ ដើម្បីថតវីដេអូចម្រៀង ជាមួយទេសភាពដ៏ស្រស់ស្អាតប្លែកភ្នែក នៅក្នុងទឹកដីប្រទេសកូរ៉េផងដែរ។ ក៏ប៉ុន្តែសម្រាប់វីដេអូចម្រៀងនេះធ្វើការថតរួចរាល់បាន៥០ភាគរយប៉ុណ្ណោះ ចំណែកឯ៥០ភាគរយទៀតគ្រោងថតនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ៕  

ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាព និងរីករាយសណ្តាប់បទចម្រៀងខាងក្រោម ទាំងអស់គ្នា៖

សកម្មភាពពេលថតវីដេអូចម្រៀង នៅក្នុងប្រទេសកូរ៉េ

សាន ផានិតណាំ ប៊ុណ្ណារ័ត្ន
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T