សាន ផានិត បញ្ចេញបទចម្រៀងបន្ទាប់ពីកូវីដត្រលប់មកវិញ ស្តាប់ហើយប៉ះអារម្មណ៍ក្តុកក្តួល (មានវីដេអូ)​

//s9.kh1.co/df/df5c8af380bdba0eaf99b75b1e13435a66ae944d.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាចម្រៀង​ លោក សាន ផានិត បានបង្ហោះចម្រៀងមួយបទនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលចម្រៀងមួយបទនោះមានចំណងជើងថា «រលកកូវីដ»។ ទៀតសោត ចម្រៀងមួយបទនោះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ រៀបរាប់ពីវីរុសដ៏កាចសាហាវ ដែលកំពុងរាតត្បាត គឺ វីរុសកូវីដ១៩ និងបានជះឥទ្ធិពលអាក្រក់ទៅលើមនុស្ស ស្ទើរតែទូទាំងសកលលោក។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង​ លោក សាន ផានិត បានបង្ហោះចម្រៀងមួយបទនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលចម្រៀងមួយបទនោះមានចំណងជើងថា «រលក Covid»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក សាន ផានិត
  លោក សាន ផានិត

ជាការពិតណាស់ បច្ចុប្បន្ននេះ វីរុសដ៏កាចសាហាវ កូវីដ១៩ កំពុងតែរាតត្បាត និងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ទៅលើមនុស្សនៅលើសកលលោក។ ទៀតសោត តាមរយៈបទ «រលក Covid» របស់លោក សាន ផានិត ក៏បានច្រៀងរៀបរាប់ពីផលប៉ះពាល់ ក៏ដូចជាបង្ហាញពីការស្អប់ខ្ពើម ទៅលើវីរុសមួយនេះផងដែរ។

ឃើញថាអត្ថន័យដែលបានបង្កប់នៅក្នុងបទចម្រៀង  ធ្វើឲ្យអ្នកស្តាប់ហើយមានអារម្មណ៍ក្តុកក្តួល និងអន្លង់អន្លោចជាមួយទឹកដមសម្លេង ដ៏ពីរោះរណ្តំរបស់លោក៕​

ចង់ជ្រាបកាន់តែច្បាស់ ថាបទ «រលក Covid» បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖   

វីដេអូ
  លោក សាន ផានិត
  លោក សាន ផានិត
  លោក សាន ផានិត
  លោក សាន ផានិត
រូបភាពនៅក្នុងវីដេអូចម្រៀង
រូបភាពនៅក្នុងវីដេអូចម្រៀង
សាន ផានិត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T