ក្រោយមានរឿងពាក់ព័ន្ធជាមួយ ម្ដាយពេជ្រ សូលីកា មក ស្រាប់តែ មានតារាៗ បង្ហោះសារ និយាយបែបនេះ

//s5.kh1.co/09/09826509b3e7ff3e687b9bd3d2f2ff6c17fcb860.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នេះហើយ ទឺកចិត្តនៃសិល្បៈការិនីរៀមច្បង ដែលមានទឺកចិត្ត នឹងជួយចែករំលែក ដោយមានសារលើកទឹកចិត្តដ៏មានន័យ

ភ្នំពេញ៖ ដោយថ្មីៗនេះ ពេជ្រ សូលីកា ហាក់ជាមានរាសីធ្លាក់ចុះក៏មិនដឹង ដោយមួយរយៈ ពេលចុងក្រោយនេះ មានរឿងចូលមកផ្ទួនៗ មិនចេះចប់ មិនចេះហើយ។ ដោយកាលពីព្រឹកមិញមានករណីមួយ ដោយបានពាក់ព័ន្ធទៅនឹងម្ដាយរបស់ ពេជ្រ សូលីកា ក្នុងករណី សម្លាប់មនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយបានឃើញ រឿងបែបនេះហើយក៏មាន សិល្បការិនី រៀមច្បងបានមួយរូប បានបង្ហោះសារលើកទឹកចិត្តដល់នាង តាមរយៈសារ ដើម្បីធ្វើការលើកទឹកចិត្តដល់នាង ខ្លាចនាងមានការគិតច្រើនរហូតដល់មានជំងឺបាក់ទឹកចិត្ត ហើយអាចប៉ះពាល់កូនក្នុងផ្ទៃ ដោយក្នុងសារទាំងនោះមាន ទូច ស្រីល័ក្ខ ស្រីលាភ​ និង សុភ័ក្រ កុសុម៉ាផងដែរ ដែលអ្នកនាងបាននិយាយថា៖

ទីមួយ ៖ អ្នកនាង ទូច ស្រី ល័ក្ខ

ក្នុងនាមខ្ញុំជារៀមច្បង សិល្បៈរួមអាជីបជាមួយគាត់ គឺខ្ញុំសូមលើកទឹកចិត្តប្អូនស្រី ឲ្យមានភាពរឹងមាំ ហើយអ្វី ដែរប្អូនត្រូវតែគិតនៅក្នុងពេលនេះ គឺកូននៅក្នុងផ្ទៃរបស់ប្អូនហើយប្អូនត្រូវក្រោកឈរឡើង ដើម្បីបង្ហាញពីភាពរឹងមាំរបស់ប្អូន ឲ្យមនុស្សគ្រប់គ្នាបានឃើញញថាប្អូនមិនចុះចាញ់ នឹងពាក្យសំដីរបស់នរណាម្នាក់ឡើយ ។ សំខាន់ អ្វីដែរប្អូនត្រូវគិតនៅថ្ងៃបន្ទាប់គឺ កូនប្អូន នឹងសុខភាពប្អូន ហើយប្អូនខ្លួនឯងត្រូវតែយកឈ្នេះគ្រប់បញ្ហាទាំងអស់ ប្អូនគឺជាម្តាយដ៏អស្ចារ្យរបស់កូនប្អូន ហើយ ប្អូនជាប្រពន្ធដែរល្អសំរាប់ស្វារមីប្អូន បងជឿកជាក់ថា ប្អូនមិនចុះចាញ់នឹងពាក្យសំដីរបស់មនុស្ស សូមឲ្យបងប្អូនទាំងអស់គ្នាលើកទឹកចិត្តគាត់ផងព្រោះពេលនេះប្អូនស្រីកំពុងមានទម្ងន់ទៀត តោះកុំឲ្យប្អូនស្រីបាក់ទឹកចិត្តឲ្យសោះ ៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

ទីពីរ៖ កញ្ញា សុភ័ក្រ កុសុម៉ា

រឿងម្ដាយជារឿងរបស់ម្ដាយ ហេតុអ្វី ចាំបាច់ដាក់រូបគាត់ដេរ អាចគិតទេថា មានផលប៉ះពាល់ខ្លាំងចំពោះគាត់ ហឹមមមភាគច្រើនមានតេម្ដាយនាំលាភ នាំជ័យឲ្យកូន ចុះហេតុអ្វី មីងធ្វើបែបនេះ

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

ទីបី៖ ស្រីលាភ

មិនដឹងជាប្អូនស្រី ពេជ្រ សូលីកា ពេលនវមានអារម្មណ៍រន្ធត់ តក់ស្លុតយ៉ាងណានោះទេ ឮថាអូនកំពុងមានផ្ទៃពោះផងប្អូនត្រូវរឹងមាំ តស៊ូ ដើម្បីកូន បងយល់អារម្មណ៍ អូននៅពេលនេះសូមបងប្អូនទាំងអស់គ្ន េមត្តា កុំសើចយំរឿងនាងរឿងម្ដាយខុស ច្បាប់ជាអ្នកចាត់ការ រឿងកូនផ្សេង កុំយកនាងមកបូក ជាន់ឈ្លី ក្ដិចត្រួយថែមទៀត ស៊ូៗ ដើម្បីថែរក្សាកូនក្នុងផ្ទៃណា ( ពេជ្រ សូលីកា )ខ្ញុំមិនគាំទ្រឃាតករទេ សម្លាប់មនុស្សគឺត្រូវតេជាប់ទោស 

ស្រីលាភ
ស្រីលាភ
ស្រីលាភ
សុភ័ក្រ កុសុម៉ាទូច ស្រីល័ក្ខស្រីលាភ (កំប្លែង)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T