ស្ត្រី​កូរ៉េខាងជើងម្នាក់ អាចប្រឈមនឹងការជាប់​ពន្ធនាគារ ក្រោយពីគាត់បានសង្គ្រោះកូនៗចេញពីភ្លើង ​តែមិនអាចយករូបអតីតមេដឹកនាំ​ចេញមកបាន

//s5.kh1.co/1d/1d7fa09f8ddbbff767b64c43eb303a08c659e4c5.jpg
សង្គម

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីកូរ៉េខាងជើងម្នាក់ អាចចំណាយពេលពេញមួយជីវិតរបស់នាងនៅក្នុងពន្ធនាគារ

កូរ៉េខាងជើង៖ ស្ត្រីជនជាតិកូរ៉េខាងជើងម្នាក់អាចនឹងត្រូវ​ជាប់គុកទារុណកម្មអស់មួយជីវិត ដោយសារគាត់​ជួយសង្គ្រោះកូនៗ​ចេញផុតពីគ្រោះអគ្គិភ័យឆេះផ្ទះ តែបែរជាមិនអាចយក​រូបថតរបស់មេដឹកនាំកូរ៉េខាងជើង​ចេញពីភ្លើង​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ត្រីជាម្តាយ​រូបនេះត្រូវបានហាមឃាត់មិនឱ្យមើល​កូនរបស់នាងនៅក្នុងមន្ទីរពេទ្យ​
ស្ត្រីជាម្តាយ​រូបនេះត្រូវបានហាមឃាត់មិនឱ្យមើល​កូនរបស់នាងនៅក្នុងមន្ទីរពេទ្យ​

​ស្រ្តីជាម្តាយជនជាតិកូរ៉េខាងជើងរូបនេះត្រូវរងការចោទប្រកាន់និងរងការគំរាមគំហែង ក្រោមការស៊ើបអង្កេតរបស់ក្រសួង​សន្តិសុខរដ្ឋ​​​កូរ៉េខាងជើង បន្ទាប់ពីមានអគ្គិភ័យ​មួយបានឆាបឆេះ​នៅក្នុងផ្ទះមួយ​ដែលចែក​ចេញ​ជាពីរគ្រួសារនៅតំបន់​ Onsong ខេត្ត Hamgyong ជិត​ព្រំដែនចិន​។

រូបថតរបស់អតីតមេដឹកនាំកូរ៉េខាងជើង
រូបថតរបស់អតីតមេដឹកនាំកូរ៉េខាងជើង

 ​​ស្ត្រីរូបនេះ​ត្រូវបានគេហាមឃាត់មិនឱ្យ​​នាងទៅរកកូនៗរបស់​នាង​នៅមន្ទីរពេទ្យ​ ​ហើយក៏មិន​អាចទទួលថ្នាំអង់ទីប៊ីយោទិច​សម្រាប់ព្យាបាលពីការ​រលាកភ្លើងដែរ។ ​​អ្នកជិតខាង​​ដែលរស់នៅក្បែរនោះក៏មិនហ៊ានជួយនាងដូចគ្នា ព្រោះខ្លាចត្រូវ​ជាប់ទោស។​

នាងអាចនឹងត្រូវមានទោស ក្រោមការស៊ើបអង្កេតរបស់ក្រសួង​សន្តិសុខរដ្ឋ​​​កូរ៉េខាងជើង
នាងអាចនឹងត្រូវមានទោស ក្រោមការស៊ើបអង្កេតរបស់ក្រសួង​សន្តិសុខរដ្ឋ​​​កូរ៉េខាងជើង

គួរបញ្ជាក់ផងដែរថា ​យោងតាមច្បាប់របស់ប្រទេសកូរ៉េខាងជើងគឺ​ទាមទារឱ្យគ្រប់ផ្ទះ​ដាក់តាំងផ្ទាំង​រូបថតរបស់​អតីតមេដឹកនាំរបស់ខ្លួនគឺលោក គីម អ៊ីលស៊ុ​ង និង គីម ជុងអ៊ីល។ វាមានន័យថាការថែរក្សារូបថតរបស់មេដឹកនាំកូរ៉េខាងជើង គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះទាំងអស់។ ប្រជាជនកូរ៉េខាងជើងដែលអាចជួយសង្គ្រោះរូបថត​អតីតមេដឹកនាំចេញពីទឹកជំនន់និងអគ្គិភ័យត្រូវបានគេគោពសរសើរដូចវីរបុរស។ ជាពិសេស ប្រសិនបើពួកគេត្រូវស្លាប់បាត់បង់ជីវិតដោយសារធ្វើរឿងបែបនេះថែមទៀត​៕

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T