ភ័យមិនស្ទើរ! កំពុងបត់ជើងសុខៗ ស្រាប់តែឃើញពស់វែកមួយក្បាលបើកវែកប្រុងនឹងចឹក (មានវីដេអូ)

//s5.kh1.co/51/51481a0a12d7d9a1fa0df1a4992d9522fbf74e8d.jpg
សង្គម

 ១៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់សំណាងល្អ ចេះឃើញពស់វែកទាន់ កុំអីត្រូវចឹកបាត់ទៅហើយ

ឥណ្ឌា៖ ថ្មីៗនេះ ស្ត្រីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) រស់នៅក្នុងទីក្រុង Coimbatore ភាគខាងត្បូងប្រទេសឥណ្ឌា បានប្រទះឃើញពស់វែកមួយក្បាលប្រវែងប្រមាណ ១.៨២ម៉ែត្រ នៅក្នុងបន្ទប់ទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់ស្ត្រីរូបនោះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ គាត់កំពុងបត់ជើងនៅក្នុងបន្ទប់ទឹក ក៏បានឮសូរសំឡេងចម្លែកម៉្យាង។ លុះក្រឡេកមើលស្រាប់តែឃើញពស់វែកមួយក្បាលកំពុងបើកវែកប្រុងនឹងចឹក។ ឃើញដូច្នេះ គាត់ប្រញាប់ប្រញាល់រត់ចេញ ហើយបិទទ្វារបន្ទប់ទឹកយ៉ាងជាប់ និងស្រែកឲ្យសមាជិកគ្រួសារជួយ។

យ៉ាងណាមិញ ក្រោយពីទាក់ទងទៅកាន់ខាងអ្នកជំនាញចាប់សត្វរួចមក ពស់វែកមួយក្បាលនោះត្រូវបានចាប់ដាក់បាវ និងយកទៅព្រលែងក្នុងព្រៃដែលនៅក្បែរនោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ពស់វែកនៅក្នុងបន្ទប់ទឹក
ពស់វែកនៅក្នុងបន្ទប់ទឹក
ពស់វែកត្រូវបានចាប់ចេញ
ពស់វែកត្រូវបានចាប់ចេញ
ពស់វែកត្រូវបានចាប់ចេញ
ពស់វែកត្រូវបានចាប់ចេញ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T