Singleយូរពេក បែកគំនិតធ្វើបដាដាក់រូបខ្លួនឯង ដើម្បីផ្សព្វផ្សាយឲ្យឆាប់បានប្រពន្ធម្នាក់នឹងគេ

//s5.kh1.co/60/6012a994125e3933b8c3af6502f79dda9eadd484.jpeg
សង្គម

 ១២-មករា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ខ្ចិលញ៉ែតាមបណ្ដាញសង្គម បុរសម្នាក់លេងឈុតធំធ្វើបដា ផ្សព្វផ្សាយរកប្រពន្ធតែម្ដង

ម៉ាឡេស៊ី៖ ជាការពិតណាស់ បច្ចប្បន្ននេះ មនុស្សមួយចំនួនបានប្រើប្រាស់បណ្ដាញសង្គម ឬ កម្មវិធីនៅលើទូរស័ព្ទផ្សេងៗ ដើម្បីស្វែងរកស្នេហា។ តែសម្រាប់បុរសម្នាក់រស់នៅក្នុងរដ្ឋ Terengganu បែរជាធ្វើបដាដាក់រូបខ្លួនឯង ដើម្បីស្វែងរកស្នេហាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសរូបនោះមានឈ្មោះថា Noor Aziro bin Abdullah វ័យ៣៥ឆ្នាំ បានធ្វើបដាដែលបង្ហាញពីរូបរបស់គាត់ផ្ទាល់ ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេប តាំងព្យួរលើបង្គោលនៅទីប្រជុំជន និងនៅឆ្នេរសមុទ្រ Pantau Teluk Bidara

លោក Noor បាននិយាយថា៖

«ដំបូងឡើយ ខ្ញុំគិតថាការស្វែងរកប្រពន្ធម្នាក់មានប្រសិទ្ធភាពខ្ពស់តាម​រយៈបណ្ដាញសង្គមនាៗ ប៉ុន្ដែក្រោយមកខ្ញុំក៏បោះបង់ចោល ព្រោះមើលទៅហាក់បីដូចជាការប្រកួតប្រជែងមួយអីចឹង។ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តតាំងព្យួរបដា ដោយសង្ឃឹមថាអ្នកដែលរស់នៅក្បែរនោះនឹងចាប់អារម្មណ៍មកលើខ្ញុំ។»

យ៉ាងណាមិញ ក្រោយពីតាំងព្យួរបដាមិនយូរប៉ុន្មានផង លោក Noor បានទទួលទូរស័ព្ទពីមនុស្សស្រីមកពីបួនកន្លែងខុសៗគ្នាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Noor
លោក Noor
បដារូបលោក Noor
បដារូបលោក Noor
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T