សាហាវមែន! ខ្សែប្រយុទ្ធវ័យ៥២ឆ្នាំរូបនេះ ទើបទទួលបានកុងត្រាថ្មីពីក្លិប Yokohama FC នៅលីគកំពូលជប៉ុនរយៈពេល…

//s5.kh1.co/68/68c69c762e63d42385e0023631bfb6d6a21d9013.jpg
កីទ្បា

 ១១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធវ័យ៥២ឆ្នាំ ទទួលបានកុងត្រាថ្មីរយៈពេល១រដូវកាលទៀតពីក្លិប Yokohama FC

ជប៉ុន៖ ក្លិប Yokohama FC បានយល់ព្រមបន្តកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធវ័យ៥២ឆ្នាំកីឡាករ Kazuyoshi Miura រយៈពេល១រដូវកាលទៀត។ ក្លិប Yokohama បានជាប់មកលេងក្នុងលីគកំពូលជប៉ុន J1 ក្នុងរដូវកាលនេះ ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅលីគលំដាប់ទី២ J2 កាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា ខ្សែប្រយុទ្ធ Miura បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនក្រោយទទួលបានកុងត្រាថ្មីពីក្លិបថា៖

  កីឡាករ Kazuyoshi Miura
  កីឡាករ Kazuyoshi Miura

"ខ្ញុំបានបន្តកុងត្រាថ្មីជាមួយ Yokohama FC សម្រាប់រដូវកាល២០២០ខាងមុខ។ ឥឡូវខ្ញុំកំពុងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ រីករាយជាមួយបាល់ទាត់ និងមានអារម្មណ៍ដឹងគុណចំពោះវិស័យកីឡាមួយនេះ។ ខ្ញុំនឹងបន្តខិតខំហ្វឹកហាត់ជួយក្រុមអោយឈ្នះការប្រកួតបន្ថែមទៀត។"

Kazuyoshi Miura

កីឡាករ Miura កើតក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៦៧ គិតមកទល់ពេលនេះគាត់មានវ័យ ៥២ឆ្នាំ និងឈានចូលវ័យ៥៣ នៅខែក្រោយ។ អតីតជម្រើសជាតិជប៉ុនរូបនេះ ចូលប្រឡូកក្នុងសមរភូមិលើវាលស្មៅតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ ដោយក្លិបដំបូងរបស់គាត់គឺក្លិប Shizuoka Ga. HS។

  កីឡាករ Kazuyoshi Miura
  កីឡាករ Kazuyoshi Miura
  កីឡាករ Kazuyoshi Miura
  កីឡាករ Kazuyoshi Miura

គួរឲ្យដឹងដែរថា រយៈពេល៣៧ឆ្នាំ ក្នុងវិស័យបាល់ទាត់លោកធ្លាប់ចូលរួមជាមួយក្លិបជាច្រើន ក្នុងនោះលោកក៏ធ្លាប់ចំណាយពេល៤ឆ្នាំលេងនៅលីគអ៊ីតាលី Serie A ផងដែរ ដោយកាលនោះលោកលេងឲ្យក្រុម Genoa  តែបង្ហាញខ្លួនបានត្រឹម២០ប្រកួតប៉ុណ្ណោះនិងស៊ុតបញ្ចូលទីបាន១គ្រាប់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T